ខ្ញុំ ប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបងប្អូន ខ្ញុំមានឫកពាសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹងរ៉ឹងដាក់បងប្អូន ខ្ញុំសូមដាស់តឿនបងប្អូនដោយចិត្តស្លូតបូត និងដោយចិត្តល្អសប្បុរសមកពីព្រះគ្រិស្ត* ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្តខ្ញុំឲ្យបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្តរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។ ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ ដ្បិតគ្រឿងសស្ត្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងលោកីយ៍ទេ គឺជាអាវុធដ៏មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ ដែលអាចរំលំកំពែងបន្ទាយនានា ។ យើងរំលំការរិះគិត និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្តវិញ។
អាន ២ កូរិនថូស 10
ស្ដាប់នូវ ២ កូរិនថូស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 10:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ