កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ រាជវាំង និងអ្វីៗទាំងប៉ុន្មានដែលស្ដេចមានបំណងធ្វើ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងរាជវាំង ចប់សព្វគ្រប់ហើយ ព្រះអម្ចាស់យាងមកជួបស្ដេច នៅពេលយប់ ទ្រង់មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋានរបស់អ្នកហើយ យើងក៏បានជ្រើសរើសកន្លែងនេះ ទុកជាដំណាក់សម្រាប់ធ្វើយញ្ញបូជា។ កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ត្ររបស់យើង ប្រសិនបើប្រជារាស្ត្ររបស់យើង គឺប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់ នាំគ្នាបន្ទាបខ្លួន អធិស្ឋាន* និងស្វែងរកយើង ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួន យើងនឹងស្ដាប់គេពីស្ថានបរមសុខ* យើងនឹងលើកលែងទោសគេឲ្យរួចពីបាប ព្រមទាំងប្រោសស្រុកគេឲ្យបានជាផង។ ពីពេលនេះទៅ យើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្ដាប់ពាក្យដែលគេអធិស្ឋាននៅទីនេះ។ យើងជ្រើសរើស និងញែកដំណាក់នេះទុកសម្រាប់នាមយើង រហូតតទៅ។ យើងនឹងថែរក្សា ហើយជំពាក់ចិត្តនឹងកន្លែងនេះជានិច្ច។
អាន ២ របាក្សត្រ 7
ស្ដាប់នូវ ២ របាក្សត្រ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 7:11-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ