បន្ទាប់មក ព្រះរាជាពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចម្រៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ព ដោយច្រៀងតម្កើងព្រះអម្ចាស់ថា «ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។ ក្នុងពេលដែលពួកគេបន្លឺសំឡេងចម្រៀងសរសើរតម្កើង ព្រះអម្ចាស់បានធ្វើឲ្យកើតវឹកវរនៅក្នុងជួរទ័ពរបស់ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ និងអ្នកស្រុកភ្នំសៀរ ធ្វើឲ្យពួកគេវាយគ្នាឯង។ មុនដំបូង កងទ័ពអាំម៉ូនព្រួតគ្នាជាមួយកងទ័ពម៉ូអាប់ វាយកម្ទេច និងបំផ្លាញអ្នកស្រុកភ្នំសៀរឲ្យវិនាសសូន្យ រួចហើយពួកគេកាប់សម្លាប់គ្នាឯង។ ពេលជនជាតិយូដាទៅដល់កន្លែង ដែលសម្រាប់ពិនិត្យមើលវាលរហោស្ថាន ពួកគេក្រឡេកមើលទៅទីតាំងទ័ពរបស់ខ្មាំងសត្រូវ ឃើញមានសុទ្ធតែសាកសពនៅពាសពេញដី ឥតមាននរណាម្នាក់រួចជីវិតឡើយ។ ព្រះបាទយ៉ូសាផាត និងប្រជាជនរបស់ស្ដេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើន ដែលនៅជាប់នឹងសាកសព។ ដោយជយភណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។ នៅថ្ងៃទីបួន ពួកគេជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ហើយអរព្រះគុណព្រះអម្ចាស់។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។
អាន ២ របាក្សត្រ 20
ស្ដាប់នូវ ២ របាក្សត្រ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 20:21-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ