ក្រោយមកទៀត ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះបាទយ៉ូសាផាត។ មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនគេឌី»។ ព្រះបាទយ៉ូសាផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សម្រេចចិត្តទូលសួរព្រះអម្ចាស់ ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។ អ្នកស្រុកយូដាជួបជុំគ្នាស្វែងរកព្រះអម្ចាស់ ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះអម្ចាស់។
អាន ២ របាក្សត្រ 20
ស្ដាប់នូវ ២ របាក្សត្រ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 20:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ