១ ថេស្សាឡូនិក 4:3-6

១ ថេស្សាឡូនិក 4:3-6 គខប

ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​បងប្អូន​បាន​វិសុទ្ធ* ឲ្យ​បងប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។ ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃ‌ថ្នូរ ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ មិន​ត្រូវ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បងប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ថេស្សាឡូនិក 4:3-6