លោកសាំយូអែលក៏នាំយកព្រះបន្ទូលនេះ ទៅប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។ ថ្ងៃមួយ ជនជាតិអ៊ីស្រាអែលបានចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។ ជនជាតិភីលីស្ទីនតម្រៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រាអែល និងសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។ ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះអម្ចាស់បណ្ដោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើងពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ»។
អាន ១ សាំយូអែល 4
ស្ដាប់នូវ ១ សាំយូអែល 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 4:1-3
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ