១ សាំយូអែល 4:1-3

១ សាំយូអែល 4:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​សាំយូ‌អែល​ក៏​នាំ​យក​ព្រះ‌បន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ថ្ងៃ​មួយ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន‌ជាតិ​ភីលីស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-‌អេ‌ស៊ើរ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​អាផេក។ ជន‌ជាតិ​ភីលីស្ទីន​តម្រៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន‌ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។ ទាហាន​ដែល​នៅ​សេស‌សល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​បណ្ដោយ​ឲ្យ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​យក​មក​ជា​មួយ​ពួក​យើង ដើម្បី​ឲ្យ​ហិប​នោះ​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។

ចែក​រំលែក
អាន ១ សាំយូអែល 4

១ សាំយូអែល 4:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​សាំ‌យូអែល​ប្រកាសព្រះ​បន្ទូល​ប្រាប់​សាសន៍​អ៊ី‌ស្រាអែល​ទាំង​មូល។ សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលី‌ស្ទីន ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ត្រង់​អាផែក។ ពួក​ភីលី‌ស្ទីន​តម្រៀប​ទ័ព​ប្រឈម​នឹង​អ៊ីស្រា‌អែល ហើយ​ពេល​គេ​ចូល​ប្រឡូក​ត​ដៃ​គ្នា គឺ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សម្លាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​បួន​ពាន់​នាក់។ នៅ​ពេល​ពួក​ពល​ទាហាន​បាន​ចូល​មក​ក្នុង​ទី​តាំង​វិញ នោះ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាយ​ឲ្យ​យើង​បរាជ័យ​នៅ​មុខ​ពួក​ភីលី‌ស្ទីន​ដូច្នេះ? ចូរ​យើង​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​នៅ​កណ្ដាល​ពួក​យើង ដើម្បី​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ»។

ចែក​រំលែក
អាន ១ សាំយូអែល 4

១ សាំយូអែល 4:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សាសន៍​អ៊ីស្រាអែល គេ​លើក​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលីស្ទីន បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលីស្ទីន ក៏​បោះ​ទ័ព​នៅ​ត្រង់​អាផែក ពួក​ភីលីស្ទីន​គេ​ដំរៀប​ទ័ព​ប្រទល់​នឹង​អ៊ីស្រាអែល រួច​កាល​គេ​បាន​ចូល​ប្រឡូក​ត​ដៃ​គ្នា នោះ​ពួក​អ៊ីស្រាអែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សំឡាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​៤​ពាន់​នាក់ ដូច្នេះកាល​ពួក​ពល​បាន​ចូល​មក​ក្នុង​ទី​បោះ​ទ័ព​វិញ នោះ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ជំនុំ​គ្នា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​យើង នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន​ក្នុង​ថ្ងៃ​នេះ​ដូច្នេះ ចូរ​យើង​នាំ​យក​ហឹប​នៃ​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​ឯ​យើង ដើម្បី​ឲ្យ​នៅ​កណ្តាល​ពួក​យើង ហើយ​ជួយ​សង្គ្រោះ​យើង ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

ចែក​រំលែក
អាន ១ សាំយូអែល 4