ព្រឹកឡើង សម្ដេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលលោកបានណាត់ជាមួយលោកដាវីឌ។ សម្ដេចនាំក្មេងម្នាក់ទៅជាមួយផង។ សម្ដេចប្រាប់វាថា៖ «ចូររត់ទៅរើសព្រួញដែលអញនឹងបាញ់ឥឡូវនេះ»។ ក្មេងនោះក៏រត់ទៅមុខ ហើយសម្ដេចយ៉ូណាថានបាញ់ព្រួញរំលងឲ្យឆ្ងាយពីវា។ ពេលក្មេងនោះរត់ទៅដល់កន្លែងដែលព្រួញធ្លាក់ សម្ដេចយ៉ូណាថានស្រែកឡើងថា៖ «ព្រួញធ្លាក់នៅឆ្ងាយពីឯងមែនទេ! ចូរប្រញាប់រត់ទៅ កុំឈប់ឡើយ!»។ ក្មេងនោះក៏រើសព្រួញ ហើយត្រឡប់មករកចៅហ្វាយវិញ។ វាពុំដឹងអ្វីទាំងអស់ គឺមានតែសម្ដេចយ៉ូណាថាន និងលោកដាវីឌប៉ុណ្ណោះដែលដឹងរឿងនេះ។ សម្ដេចយ៉ូណាថានប្រគល់ធ្នូ និងព្រួញឲ្យក្មេងបម្រើ ហើយប្រាប់វាឲ្យយកទៅទីក្រុងវិញ។ ពេលក្មេងនោះចេញផុតទៅ លោកដាវីឌក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយក្រាបចុះ ឱនមុខដល់ដី ថ្វាយបង្គំសម្ដេចយ៉ូណាថានបីដង។ លោកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសលោកដាវីឌ។ បន្ទាប់មក សម្ដេចយ៉ូណាថានមានប្រសាសន៍ទៅកាន់លោកដាវីឌថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមព្រះអម្ចាស់ថា “សូមព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ លោកដាវីឌប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្ដេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។
អាន ១ សាំយូអែល 20
ស្ដាប់នូវ ១ សាំយូអែល 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 20:35-42
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ