ក្រោយពេលព្រះបាទសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រាអែលហើយ ស្ដេចបានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្ដេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្ដេចតែងតែទទួលជ័យជម្នះលើពួកគេជានិច្ច។ ព្រះបាទសូលធ្វើសង្គ្រាមដោយទឹកចិត្តអង់អាច ទ្រង់បានវាយប្រហារជនជាតិអាម៉ាឡេក ហើយរំដោះអ៊ីស្រាអែល ឲ្យរួចផុតពីកណ្ដាប់ដៃរបស់សត្រូវ ដែលបានឈ្លានពានស្រុកគេ។ បុត្រារបស់ព្រះបាទសូលមានយ៉ូណាថាន យីសវី និងម៉ាល់គីស៊ូអា។ រីឯបុត្រីទាំងពីររបស់ព្រះបាទសូល គឺម្រ៉ាប ជាបុត្រីច្បង និងមិកាល់ ជាបុត្រីពៅ។ ព្រះជាយារបស់ព្រះបាទសូលព្រះនាមអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្ដេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ព្រះបាទសូល។ លោកគីសជាឪពុករបស់ព្រះបាទសូល លោកនែរជាឪពុករបស់លោកអប៊ីនើរ លោកទាំងពីរត្រូវជាកូនរបស់លោកអបៀល។ ក្នុងមួយជីវិត ព្រះបាទសូលធ្វើសង្គ្រាមយ៉ាងសាហាវទល់នឹងពួកភីលីស្ទីន។ ហេតុនេះហើយបានជាព្រះបាទសូលតែងតែសង្កេតរកមើលជនណាដែលមានកម្លាំងខ្លាំងក្លា និងទឹកចិត្តអង់អាច ដើម្បីយកមកធ្វើជាពលទ័ពរបស់ស្ដេច។
អាន ១ សាំយូអែល 14
ស្ដាប់នូវ ១ សាំយូអែល 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 14:47-52
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ