ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថាន ឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវចាក់ប្រេងអភិសេកហាសែលឲ្យធ្វើជាស្ដេចលើស្រុកស៊ីរី។ បន្ទាប់មក ត្រូវចាក់ប្រេងអភិសេកយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល រួចចាក់ប្រេងតែងតាំងអេលីសេ ជាកូនរបស់សាផាត នៅអេបិល-មហូឡា ឲ្យធ្វើជាព្យាការីជំនួសអ្នក។ ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។ ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់ នៅស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។ លោកអេលីយ៉ាចាកចេញពីទីនោះទៅ ជួបនឹងលោកអេលីសេ ជាកូនរបស់លោកសាផាត កំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ លោកអេលីសេភ្ជួរក្រោយគេបង្អស់។ លោកអេលីយ៉ាចូលទៅជិតគាត់ រួចដោះអាវធំរបស់លោកបោះទៅលើគាត់។ លោកអេលីសេទុកគោចោល ហើយរត់ទៅតាមលោកអេលីយ៉ាជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅលាឪពុកម្ដាយរបស់ខ្ញុំប្របាទសិន រួចខ្ញុំប្របាទនឹងទៅតាមលោក»។ លោកអេលីយ៉ាឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។ លោកអេលីសេចាកចេញពីលោកអេលីយ៉ា ត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាយញ្ញបូជា យកនង្គ័លធ្វើជាអុសដុតចម្អិនសាច់ ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើង ដើរតាមលោកអេលីយ៉ា ហើយនៅបម្រើលោក។
អាន ១ ពង្សាវតារក្សត្រ 19
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 19:15-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ