ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងព្រះបាទបាសា តាមរយៈព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណានីថា៖ «យើងបានលើកអ្នកពីធូលីដី ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូបោម ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ឲ្យប្រព្រឹត្តអំពើបាប បណ្ដាលឲ្យយើងខឹង។ ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជពង្សចោល។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាតដែរ។ កូនចៅរបស់បាសាដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ី»។
អាន ១ ពង្សាវតារក្សត្រ 16
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 16:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ