នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោម បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានពីរឆ្នាំ។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់បិតា គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។ លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ព្រះបាទណាដាប់ ហើយធ្វើគុតស្ដេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្ដេច និងកងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។ លោកបាសាធ្វើគុតស្ដេច នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។ ពេលឡើងគ្រងរាជ្យហើយ ព្រះបាទបាសាប្រហារជីវិតរាជវង្សរបស់ព្រះបាទយេរ៉ូបោមទាំងអស់ គ្មានទុកឲ្យសល់អ្នកណាម្នាក់ឡើយ គឺបំផ្លាញឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។ ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបដែលព្រះបាទយេរ៉ូបោមប្រព្រឹត្ត ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់ព្រះពិរោធ។ រាជកិច្ចផ្សេងៗរបស់ព្រះបាទណាដាប់ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
អាន ១ ពង្សាវតារក្សត្រ 15
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 15:25-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ