១ ពង្សាវតារក្សត្រ 14:29-31

១ ពង្សាវតារក្សត្រ 14:29-31 គខប

រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។ កាល​ព្រះ‌បាទ​រេហូ‌បោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ មាតា​របស់​ស្ដេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌បាទ​អប៊ី‌យ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។