១ យ៉ូហាន 5:1-4

១ យ៉ូហាន 5:1-4 គខប

អ្នក​ណា​ជឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះ‌បិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះអង្គ​ដែរ។ ដោយ​យើង​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ បទ​បញ្ជា​របស់​ព្រះអង្គ​មិន​តឹង‌តែង​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 5:1-4