១ កូរិនថូស 8:1-3

១ កូរិនថូស 8:1-3 គខប

ឥឡូវ​នេះ សូម​រិះគិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​រួច​ហើយ ។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​ឲ្យ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែងតែ​ជួយ​កសាង។ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ចេះ​ដឹង​ហើយ បាន​សេចក្ដី​ថា​អ្នក​នោះ​នៅ​មិន​ទាន់​ចេះ​ដឹង​ដូច​ដែល​ខ្លួន​ត្រូវ​ចេះ​ដឹង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ស្រឡាញ់​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។