១ កូរិនថូស 8:1-3
១ កូរិនថូស 8:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯចំណីអាហារដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «យើងទាំងអស់គ្នាសុទ្ធតែចេះដឹង»។ ការចេះដឹងនាំឲ្យអួតបំប៉ោង តែសេចក្តីស្រឡាញ់ស្អាងចិត្តវិញ។ ប្រសិនបើអ្នកណាស្មានថា ខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមការដែលខ្លួនត្រូវចេះដឹងនៅឡើយទេ តែបើអ្នកណាស្រឡាញ់ព្រះ នោះព្រះអង្គក៏ស្គាល់អ្នកនោះដែរ។
១ កូរិនថូស 8:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះក្លែងក្លាយរួចហើយ ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថាអ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។
១ កូរិនថូស 8:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯត្រង់ភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងរាល់គ្នាដឹងថា (ដ្បិតយើងទាំងអស់គ្នាមានចំណេះ រីឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនៅឡើយទេ តែបើអ្នកណាស្រឡាញ់ព្រះ ទ្រង់ក៏ស្គាល់អ្នកនោះ)