១ កូរិនថូស 4:14-16

១ កូរិនថូស 4:14-16 គខប

ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន មិន​មែន​ក្នុង​គោល​បំណង​ចង់​ឲ្យ​បងប្អូន​អៀន​ខ្មាស​ទេ គឺ​ចង់​ទូន្មាន​បងប្អូន ដូច​ទូន្មាន​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែរ។ ទោះ​បី​បងប្អូន​មាន​គ្រូ​អាចារ្យ​មួយ​ម៉ឺន​នាក់​ណែ‌នាំ​តាម​មាគ៌ា​ព្រះ‌គ្រិស្ត​ក៏​ដោយ ក៏​បងប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បងប្អូន​មក​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌យេស៊ូ​គ្រិស្ត* ដោយ​បាន​នាំ​ដំណឹង‌ល្អ*​មក​ជូន​បងប្អូន។ ដូច្នេះ ខ្ញុំ​សុំ​ទូន្មាន​បងប្អូន​ថា សូម​យក​តម្រាប់​តាម​ខ្ញុំ។