១ កូរិនថូស 11:7-12

១ កូរិនថូស 11:7-12 គខប

ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង ​ព្រះ‌ជាម្ចាស់ និង​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ឲ្យ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សម្តែង​សិរី‌រុងរឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​ឡើយ គឺ​ស្ត្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស ហើយ​ព្រះ‌ជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ទេ គឺ​ព្រះអង្គ​បង្កើត​ស្ត្រី​សម្រាប់​បុរស​វិញ។ ហេតុ​នេះ ដោយ​យោគ‌យល់​ដល់​ពួក​ទេវតា* ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។ ប៉ុន្តែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ស្ត្រី​ត្រូវ​ការ​បុរស​ជា​ចាំបាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំបាច់​ដែរ។ ព្រះ‌ជាម្ចាស់​បាន​យក​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិនថូស 11:7-12