១ របាក្សត្រ 7:1-5

១ របាក្សត្រ 7:1-5 គខប

លោក​អ៊ីសា‌ខារ​មាន​កូន​បួន​នាក់ គឺ​ថូឡា ពូវ៉ា យ៉ាស៊ូប និង​ស៊ីម‌រ៉ូន។ កូន​របស់​លោក​ថូឡា មាន អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីប‌សាម និង​សាំយូ‌អែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​ថូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។ កូន​របស់​លោក​អ៊ូស៊ី​គឺ យីស រ៉ា‌ហ៊ា កូន​របស់​លោក​យីស‌រ៉ា‌ហ៊ា​មាន មីកែល អូបា‌ឌា យ៉ូ‌អែល និង​យីស‌យ៉ា គឺ​មាន​មេ​ដឹក​នាំ​ទាំង​អស់​ប្រាំ​នាក់។ នៅ​ជា​មួយ​ពួក​គេ មាន​ពួក​ទាហាន​ប្រដាប់​អាវុធ ដែល​អាច​ធ្វើ​សឹក​បាន ចំនួន ៣៦ ០០០​នាក់ ដោយ​គិត​តាម​វង្ស​ត្រកូល និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ។ នៅ​ក្នុង​អំបូរ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ចំនួន​បងប្អូន​របស់​ពួក​គេ​ជំរឿន​បាន​ទាំង​អស់ ៨៧ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។