១ របាក្សត្រ 2
2
បញ្ជីរាយនាមកូនចៅរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយូដា
1កូនរបស់លោកអ៊ីស្រាអែល មានរាយនាមដូចតទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន 2ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និងអេស៊ើរ។
3កូនរបស់លោកយូដាមាន អ៊ើរ អូណាន់ និងសេឡា ។ អ្នកទាំងបីនេះជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។ 4ក្រោយមក លោកយូដាបានយកនាងតាម៉ារជាកូនប្រសា ហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
5កូនរបស់លោកពេរេសមាន ហេស្រុន និងហាមុល។ 6កូនរបស់លោកសេរ៉ាសមាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។
7 កូនរបស់លោកកើមីគឺអេកាន ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះជាម្ចាស់។ 8កូនលោកអេថាន គឺអសារ៉ា។
9កូនរបស់លោកហេស្រុនមាន យេរ៉ាម្អែល រ៉ាម និងកាលែប ។
10លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើកូនចៅយូដា 11លោកណាសូនជាឪពុករបស់លោកសាលម៉ូនលោកសាលម៉ូន ជាឪពុករបស់លោកបូអូស 12លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ 13លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី 14នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ 15អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។ 16រីឯបងប្អូនស្រីរបស់ពួកគេគឺនាងសេរូយ៉ា និងអប៊ីកែល។ កូនរបស់នាងសេរូយ៉ាមានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។ 17នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើរ ជាជនជាតិអ៊ីស្មាអែល។
18លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបា ជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។ 19ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហ៊ើរ។ 20លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។
21ក្រោយមក លោកហេស្រុនបានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដ មកធ្វើជាភរិយា។ ពេលនោះ លោកហេស្រុនមានអាយុហុកសិបឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថា សេគូប។ 22លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។ 23ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះ សុទ្ធតែជាពូជពង្សរបស់លោកម៉ាគារ ជាឪពុករបស់លោកកាឡាដ។ 24ក្រោយពេលលោកហេស្រុនស្លាប់ នៅភូមិកាលែប-អេប្រាតា នាងអប៊ីយ៉ាជាភរិយា បានបង្កើតកូនប្រុសមួយជូនលោក មានឈ្មោះថា អាសហ៊ើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។
25រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរេន អូសែម និងអហ៊ីយ៉ា។ 26លោកយេរ៉ាមែលមានប្រពន្ធមួយទៀតឈ្មោះនាងអថារ៉ា ដែលត្រូវជាម្ដាយរបស់លោកអូណាម។ 27កូនចៅរបស់លោករ៉ាម ដែលជាកូនច្បងរបស់លោកយេរ៉ាមែលមាន ម៉ាអាស យ៉ាមីន និងអេគើរ។ 28កូនរបស់លោកអូណាមគឺសាម៉ាយ និងយ៉ាដា។ កូនរបស់លោកសាម៉ាយគឺណាដាប់ និងអប៊ីស៊ើរ។ 29ភរិយារបស់លោកអប៊ីស៊ើរឈ្មោះអប៊ីហែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន់ និងម៉ូលីដ។ 30កូនរបស់លោកណាដាប់គឺសេលេដ និងអផែម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។ 31លោកអផែមជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសានជាឪពុករបស់លោកអឡាយ។ 32កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើរ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។ 33កូនរបស់លោកយ៉ូណាថានគឺពេលេត និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។
34លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបម្រើម្នាក់ ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។ 35លោកសេសានបានលើកកូនស្រីរបស់គាត់ទៅឲ្យយ៉ារហា ដែលជាខ្ញុំបម្រើនោះ នាងបង្កើតបានកូនប្រុសឲ្យគាត់ឈ្មោះអថាយ។ 36លោកអថាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសាបាដ 37លោកសាបាដជាឪពុករបស់លោកអែបឡាល លោកអែបឡាលជាឪពុករបស់លោកអូបិឌ 38លោកអូបិឌជាឪពុករបស់លោកយេហ៊ូវ លោកយេហ៊ូវជាឪពុករបស់លោកអសារ៉ា 39លោកអសារ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេឡាសា 40លោកអេឡាសាជាឪពុករបស់លោកស៊ីសម៉ាយ លោកស៊ីសម៉ាយជាឪពុករបស់លោកសាលូម 41លោកសាលូមជាឪពុករបស់លោកយេកាមា យេកាមាជាឪពុករបស់លោកអេលីសាម៉ា។
42រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បង ដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រុន។ 43កូនរបស់ហេប្រុនមាន កូរេ តាពួរ រេគេម និងសេម៉ា។ 44សេម៉ាជាឪពុករបស់រ៉ាហាំ រ៉ាហាំជាឪពុករបស់យ៉ូរគាម។ រេគេមជាឪពុករបស់សាម៉ាយ 45សាម៉ាយជាឪពុករបស់ម៉ាអូន ម៉ាអូនជាឪពុករបស់បេតស៊ើរ។ 46រីឯនាងអេផា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានហារ៉ាន ម៉ូសា និងកាសេស។ ហារ៉ានមានកូនប្រុសមួយឈ្មោះកាសេសដែរ។ 47កូនរបស់យ៉ាដាយគឺរេគេម យ៉ូថាម កេសាន ពេលេតអេផា និងសាអាប់។ 48នាងមាកា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ និងទៀរហាណា។ 49នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែបឈ្មោះនាងអាក់សា។
50កូនឯទៀតៗរបស់លោកកាលែបមានដូចតទៅ: កូនដែលនាងអេប្រាតាបង្កើតជូនលោកគឺហ៊ើរ ជាកូនច្បង។ លោកហ៊ើរជាឪពុករបស់លោកសូបាល ជាអ្នកសង់ក្រុងគារយ៉ាត-យារីម 51សាលម៉ាជាអ្នកសង់ភូមិបេថ្លេហិម ហារេបជាអ្នកសង់ក្រុងបេត-កាឌើរ។ 52លោកសូបាល ដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីម ក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូតចំនួនពាក់កណ្ដាល 53ព្រមទាំងអំបូរនានានៅក្រុងគៀរយ៉ាត-យារីម គឺពួកយេធើ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះគឺពួកសូរ៉ាត និងអែសថោស។ 54រីឯកូនចៅរបស់លោកសាលម៉ាគឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រួត-បេត-យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធីចំនួនពាក់កណ្ដាល អ្នកភូមិសោរីត 55ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេស គឺពួកធីរ៉ាត់ ពួកស៊ីម៉ាត់ និងពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកកែន ដែលជាពូជពង្សរបស់លោកហាម៉ាត់ ជាបុព្វបុរសរបស់អំបូររេកាប។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.