យ៉ូហាន 6
6
នំប៉័ងប្រាំ និងត្រីពីរ
1បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវយាងទៅត្រើយម្ខាងបឹង#6:1 បឹង―ន័យត្រង់គឺ “សមុទ្រ”។កាលីឡេ (ឬបឹងទីបេរាស)។ 2មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ពីព្រោះពួកគេបានឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើដល់ពួកអ្នកមានជំងឺ។ 3ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ ហើយគង់ចុះនៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ។
4ពេលនោះ បុណ្យរំលងដែលជាពិធីបុណ្យរបស់ជនជាតិយូដា ជិតមកដល់ហើយ។ 5ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ហើយឃើញថាមានហ្វូងមនុស្សមួយក្រុមធំកំពុងមករកព្រះអង្គ ព្រះអង្គក៏មានបន្ទូលនឹងភីលីពថា៖“តើយើងទិញនំប៉័ងមកពីណា ដើម្បីឲ្យអ្នកទាំងនេះបានហូប?”។ 6ព្រះអង្គមានបន្ទូលដូច្នេះដើម្បីល្បងលគាត់ ពីព្រោះព្រះអង្គផ្ទាល់ជ្រាបរួចហើយនូវអ្វីដែលព្រះអង្គរៀបនឹងធ្វើ។
7ភីលីពទូលឆ្លើយនឹងព្រះអង្គថា៖ “នំប៉័ងអស់ពីររយឌេណារី#6:7 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ ក៏មិនល្មមឲ្យម្នាក់ៗទទួលបានបន្តិចបន្តួចផង”។
8ម្នាក់ក្នុងពួកសិស្សរបស់ព្រះយេស៊ូវ គឺអនទ្រេប្អូនប្រុសរបស់ស៊ីម៉ូនពេត្រុស ទូលព្រះអង្គថា៖ 9“នៅទីនេះ មានក្មេងប្រុសម្នាក់ដែលមាននំប៉័ងស្រូវបាឡេប្រាំ និងត្រីពីរ ប៉ុន្តែរបស់ទាំងនេះមានប្រយោជន៍អ្វីសម្រាប់មនុស្សច្រើនដូច្នេះ?”។
10ព្រះយេស៊ូវមានបន្ទូលថា៖“ចូរឲ្យមនុស្សទាំងអស់អង្គុយចុះ”។
នៅកន្លែងនោះមានស្មៅច្រើន ដូច្នេះពួកគេក៏អង្គុយ។ មានមនុស្សប្រុសចំនួនប្រមាណប្រាំពាន់នាក់។ 11បន្ទាប់មក ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយអរព្រះគុណ រួចចែក#6:11 ឯកសារបុរាណខ្លះបន្ថែម “ពួកសិស្ស ហើយពួកសិស្សក៏ចែក”។ឲ្យពួកអ្នកដែលកំពុងអង្គុយទាំងនោះ តាមដែលពួកគេចង់បាន រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។
12នៅពេលពួកគេឆ្អែតហើយ ព្រះអង្គមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ចូរប្រមូលបំណែកដែលសេសសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ”។ 13ដូច្នេះ ពួកគេក៏ប្រមូលបំណែកពីនំប៉័ងស្រូវបាឡេប្រាំនោះ ដែលសេសសល់ពីអ្នកហូប ដាក់បានពេញដប់ពីរកន្ត្រក។
14នៅពេលហ្វូងមនុស្សឃើញទីសម្គាល់ដែលព្រះអង្គទ្រង់ធ្វើ ពួកគេក៏និយាយថា៖ “លោកនេះពិតជាព្យាការីដែលមកក្នុងពិភពលោក!”។ 15ព្រះយេស៊ូវទ្រង់ជ្រាបថា ពួកគេរៀបនឹងមកចាប់ព្រះអង្គឲ្យធ្វើជាស្ដេច ដូច្នេះព្រះអង្គយាងចាកចេញទៅភ្នំម្ដងទៀតតែព្រះអង្គឯង។
ព្រះយេស៊ូវយាងលើទឹកបឹង
16លុះដល់ពេលល្ងាច ពួកសិស្សរបស់ព្រះអង្គចុះទៅមាត់បឹង 17ហើយជិះទូកឆ្លងបឹងទៅកាពើណិម។ ពេលនោះភាពងងឹតចូលមកហើយ ប៉ុន្តែព្រះយេស៊ូវមិនទាន់យាងមករកពួកគេនៅឡើយទេ។ 18ទឹកបឹងក៏រំជួលឡើង ដោយសារខ្យល់បក់យ៉ាងខ្លាំង។ 19នៅពេលអុំទូកបានប្រមាណប្រាំ ឬប្រាំមួយគីឡូម៉ែត្រ#6:19 ប្រាំ ឬប្រាំមួយគីឡូម៉ែត្រ―ន័យត្រង់គឺ “25 ឬ30ស្តាឌៀន”។ 1ស្តាឌៀន=185ម៉ែត្រ។ ពួកគេឃើញព្រះយេស៊ូវកំពុងយាងលើទឹកបឹង ហើយមកជិតទូក នោះពួកគេក៏ភ័យខ្លាច។
20ប៉ុន្តែព្រះអង្គមានបន្ទូលនឹងពួកគេថា៖“គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។ 21ដូច្នេះ ពួកគេក៏ព្រមទទួលព្រះអង្គមកក្នុងទូក ហើយភ្លាមនោះទូកបានទៅដល់តំបន់ដែលពួកគេបម្រុងទៅ។
នំប៉័ងនៃជីវិត
22នៅថ្ងៃបន្ទាប់ ហ្វូងមនុស្សដែលនៅត្រើយម្ខាងដដែលនោះបានដឹងថា គ្មានទូកតូចផ្សេងនៅទីនោះឡើយ លើកលែងតែទូកតូចមួយប៉ុណ្ណោះ#6:22 លើកលែងតែទូកតូចមួយប៉ុណ្ណោះ―ឯកសារបុរាណខ្លះថា “លើកលែងតែទូកតូចមួយដែលពួកសិស្សរបស់ព្រះយេស៊ូវបានជិះ”។ ហើយដឹងថាព្រះយេស៊ូវមិនបានយាងចូលក្នុងទូកនោះជាមួយពួកសិស្សរបស់ព្រះអង្គទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ។ 23មានទូកតូចផ្សេងៗមកពីទីបេរាស ជិតកន្លែងដែលគេបានហូបនំប៉័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ 24ដូច្នេះ នៅពេលហ្វូងមនុស្សឃើញថា ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គមិននៅទីនោះ ពួកគេក៏ជិះទូកតូចទាំងនោះទៅកាពើណិមតាមរកព្រះយេស៊ូវ។
25ពេលរកព្រះអង្គឃើញនៅត្រើយម្ខាងបឹង ពួកគេក៏ទូលថា៖ “រ៉ាប៊ី តើលោកមកដល់ទីនេះពីអង្កាល់?”។
26ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នារកខ្ញុំមិនមែនដោយសារបានឃើញទីសម្គាល់ទេ ប៉ុន្តែដោយសារបានហូបនំប៉័ងឆ្អែតប៉ុណ្ណោះ។ 27កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។
28ពួកគេទូលសួរព្រះអង្គថា៖ “តើយើងខ្ញុំត្រូវតែធ្វើអ្វី ដើម្បីធ្វើការងាររបស់ព្រះ?”។
29ព្រះយេស៊ូវមានបន្ទូលឆ្លើយថា៖“នេះជាការងាររបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿលើម្នាក់ដែលព្រះចាត់ឲ្យមក”។
30ពួកគេក៏ទូលសួរព្រះអង្គថា៖ “ចុះលោកធ្វើទីសម្គាល់អ្វី ដើម្បីឲ្យយើងខ្ញុំឃើញ ហើយជឿលោកបាន? តើលោកនឹងធ្វើអ្វី? 31ដូនតារបស់យើងខ្ញុំបានហូបម៉ាណានៅទីរហោស្ថាន ដូចដែលមានសរសេរទុកមកថា:‘ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌ឲ្យពួកគេហូប’#6:31 《និក្ខមនំ》 16:4; 《ទំនុកតម្កើង》 78:24។”។
32ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនម៉ូសេទេ ដែលឲ្យនំប៉័ងពីស្ថានសួគ៌មកអ្នករាល់គ្នា គឺព្រះបិតារបស់ខ្ញុំវិញទេតើ ដែលប្រទាននំប៉័ងដ៏ពិតពីស្ថានសួគ៌មកអ្នករាល់គ្នា។ 33ដ្បិតនំប៉័ងរបស់ព្រះ គឺជាម្នាក់ដែលចុះមកពីស្ថានសួគ៌ ហើយផ្ដល់ជីវិតដល់មនុស្សលោក”។
34ពួកគេក៏ទូលព្រះអង្គថា៖ “លោកម្ចាស់ សូមឲ្យនំប៉័ងនេះមកយើងខ្ញុំជានិច្ចផង”។
35ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“គឺខ្ញុំជានំប៉័ងនៃជីវិត។ អ្នកដែលមករកខ្ញុំមិនឃ្លានសោះឡើយ ហើយអ្នកដែលជឿលើខ្ញុំក៏មិនស្រេកទៀតដែរ។ 36ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ#6:36 ឯកសារបុរាណខ្លះគ្មាន “ខ្ញុំ”។តែអ្នករាល់គ្នាមិនជឿទេ។ 37អស់អ្នកដែលព្រះបិតាប្រទានឲ្យខ្ញុំ នឹងមករកខ្ញុំ ហើយអ្នកដែលមករកខ្ញុំ ខ្ញុំមិនបោះបង់ចោល#6:37 បោះបង់ចោល―ន័យត្រង់គឺ “បណ្ដេញ”។ជាដាច់ខាត 38ពីព្រោះខ្ញុំបានចុះមកពីស្ថានសួគ៌ មិនមែនដើម្បីប្រព្រឹត្តតាមបំណងចិត្តរបស់ខ្ញុំទេ គឺដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញ។ 39នេះជាបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក#6:39 ឯកសារបុរាណខ្លះបន្ថែម “គឺបិតា”។គឺកុំឲ្យខ្ញុំបាត់បង់អស់អ្នកដែលព្រះអង្គបានប្រទានមកខ្ញុំ ប៉ុន្តែលើកពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់។ 40នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ#6:40 ព្រះបិតាខ្ញុំ―ឯកសារបុរាណខ្លះថា “ព្រះអង្គដែលចាត់ខ្ញុំមក”។គឺឲ្យអស់អ្នកដែលឃើញព្រះបុត្រា ហើយជឿលើព្រះបុត្រានោះ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់”។
41ពេលនោះ ពួកយូដារអ៊ូរទាំអំពីព្រះយេស៊ូវ ពីព្រោះព្រះអង្គមានបន្ទូលថា:“គឺខ្ញុំជានំប៉័ងដែលចុះមកពីស្ថានសួគ៌”។ 42ពួកគេនិយាយថា៖ “តើអ្នកនេះមិនមែនជាយេស៊ូវកូនរបស់យ៉ូសែប ដែលយើងក៏ស្គាល់ទាំងឪពុកទាំងម្ដាយរបស់គាត់ទេឬ? ម្ដេចក៏ឥឡូវគាត់និយាយថា:‘ខ្ញុំចុះមកពីស្ថានសួគ៌’?”។
43ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“កុំរអ៊ូរទាំដាក់គ្នាទៅវិញទៅមកឡើយ។ 44គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លុះត្រាតែព្រះបិតាដែលចាត់ខ្ញុំឲ្យមក ទាញអ្នកនោះមកប៉ុណ្ណោះ ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់។ 45ក្នុងគម្ពីរព្យាការីមានសរសេរទុកមកថា:‘ពួកគេទាំងអស់គ្នានឹងទទួលការបង្រៀនពីព្រះ’។#6:45 《អេសាយ》 54:13។អស់អ្នកដែលបានឮ ហើយរៀនពីព្រះបិតា ក៏មករកខ្ញុំ។ 46នេះមិនមែនថា មានអ្នកណាធ្លាប់ឃើញព្រះបិតាឡើយ មានតែម្នាក់ដែលមកពីព្រះប៉ុណ្ណោះ គឺអ្នកនោះហើយដែលបានឃើញព្រះបិតា។
47 “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលជឿខ្ញុំ # 6:47 ឯកសារបុរាណខ្លះគ្មាន “ខ្ញុំ”។ មានជីវិតអស់កល្បជានិច្ច។ 48គឺខ្ញុំជានំប៉័ងនៃជីវិត។ 49ដូនតារបស់អ្នករាល់គ្នាបានហូបម៉ាណានៅទីរហោស្ថាន ប៉ុន្តែពួកគេបានស្លាប់ហើយ។ 50នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ ដើម្បីឲ្យអ្នកណាដែលហូបនំប៉័ងនេះ មិនស្លាប់ឡើយ។ 51គឺខ្ញុំជានំប៉័ងដ៏រស់ដែលចុះមកពីស្ថានសួគ៌ ប្រសិនបើអ្នកណាហូបនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជារូបសាច់របស់ខ្ញុំ#6:51 ឯកសារបុរាណខ្លះបន្ថែម “ដែលខ្ញុំនឹងឲ្យ”។សម្រាប់ជីវិតរបស់មនុស្សលោក”។
52ដូច្នេះ ពួកយូដាក៏ឈ្លោះប្រកែកគ្នាថា៖ “តើអ្នកនេះអាចឲ្យសាច់របស់ខ្លួនមកយើងហូបយ៉ាងដូចម្ដេចបាន?”។
53ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនហូបសាច់របស់កូនមនុស្ស និងមិនផឹកឈាមរបស់លោកទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។ 54អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់ 55ពីព្រោះសាច់របស់ខ្ញុំជាអាហារដ៏ពិត ហើយឈាមរបស់ខ្ញុំជាគ្រឿងផឹកដ៏ពិត។ 56អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ ស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ 57ព្រះបិតាដែលមានព្រះជន្មរស់បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់ដោយសារតែព្រះបិតាយ៉ាងណា អ្នកដែលហូបខ្ញុំ ក៏នឹងរស់ដោយសារតែខ្ញុំយ៉ាងនោះដែរ។ 58នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ មិនមែនដូចម៉ាណា#6:58 ឯកសារបុរាណខ្លះគ្មាន “ម៉ាណា”។ដែលដូនតារបស់អ្នករាល់គ្នាបានហូប ហើយស្លាប់នោះទេ ប៉ុន្តែអ្នកដែលហូបនំប៉័ងនេះនឹងរស់ជារៀងរហូត”។
59ព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះ នៅក្នុងសាលាប្រជុំ ពេលព្រះអង្គកំពុងបង្រៀននៅកាពើណិម។
សិស្សជាច្រើនចាកចេញពីព្រះយេស៊ូវ
60មានច្រើននាក់ក្នុងពួកសិស្សរបស់ព្រះយេស៊ូវបានឮដូច្នេះ ក៏និយាយថា៖ “ពាក្យនេះធ្ងន់ធ្ងរណាស់ តើនរណាអាចទ្រាំស្ដាប់បាន?”។
61ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងអង្គទ្រង់ថា ពួកសិស្សរបស់ព្រះអង្គកំពុងរអ៊ូរទាំអំពីរឿងនេះ ក៏មានបន្ទូលនឹងពួកគេថា៖“តើរឿងនេះធ្វើឲ្យអ្នករាល់គ្នាជំពប់ដួលឬ? 62ចុះបើអ្នករាល់គ្នាឃើញកូនមនុស្សឡើងទៅកន្លែងដែលលោកនៅពីមុនវិញ តើយ៉ាងណាទៅ! 63គឺព្រះវិញ្ញាណទេតើ ដែលផ្ដល់ជីវិត រីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ និងជាជីវិត។ 64ប៉ុន្តែមានអ្នកខ្លះក្នុងអ្នករាល់គ្នាដែលមិនជឿ”។ ជាការពិត ព្រះយេស៊ូវទ្រង់ជ្រាបតាំងពីដំបូងហើយថា អ្នកណាជាអ្នកដែលមិន#6:64 ឯកសារបុរាណខ្លះគ្មាន “មិន”។ជឿ ហើយអ្នកណាជាអ្នកដែលនឹងក្បត់ព្រះអង្គ។ 65ព្រះអង្គមានបន្ទូលទៀតថា៖“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា: ‘គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លុះត្រាតែបានប្រទានឲ្យអ្នកនោះពីព្រះបិតាប៉ុណ្ណោះ’”។
66តាំងពីពេលនោះមក សិស្សរបស់ព្រះយេស៊ូវជាច្រើនក៏ដកខ្លួនថយ ហើយលែងដើរជាមួយព្រះអង្គទៀត។ 67ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងសាវ័ក#6:67 សាវ័ក―ជាពាក្យជំនួយ។ទាំងដប់ពីរនាក់ថា៖“អ្នករាល់គ្នាក៏មិនចង់ចាកចេញដែរ មែនទេ?”។
68ស៊ីម៉ូនពេត្រុសទូលតបនឹងព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅរកនរណា? ព្រះអង្គទ្រង់មានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។ 69យើងខ្ញុំបានជឿ ហើយដឹងថា ព្រះអង្គជាអង្គដ៏វិសុទ្ធនៃព្រះ#6:69 ព្រះអង្គជាអង្គដ៏វិសុទ្ធនៃព្រះ―ឯកសារបុរាណខ្លះថា “ព្រះអង្គជាព្រះគ្រីស្ទ ព្រះបុត្រារបស់ព្រះដ៏មានព្រះជន្មរស់”។”។
70ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នាទាំងដប់ពីរនាក់ទេឬ? ប៉ុន្តែម្នាក់ក្នុងអ្នករាល់គ្នាជាមារ”។ 71ព្រះអង្គកំពុងមានបន្ទូលអំពីយូដាស កូន#6:71 កូន―ជាពាក្យជំនួយ។របស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។ គាត់នេះហើយ ដែលរៀបនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ក៏ដោយ៕
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 6: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative