លោកុប្បត្តិ 36
36
វង្សត្រកូលរបស់អេសាវ
1នេះជាវង្សត្រកូលរបស់អេសាវ (អេសាវគឺអេដំ): 2អេសាវបានយកប្រពន្ធពីស្រីកាណាន គឺអ័ដាកូនស្រីរបស់អេឡូនជនជាតិហេត និងអ័ហូលីបាម៉ាដែលជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀនជនជាតិហេវី 3ព្រមទាំងបាសម៉ាតកូនស្រីរបស់អ៊ីសម៉ាអែល ដែលនាងជាប្អូនស្រីរបស់នេបាយ៉ូត។ 4អ័ដាបង្កើតអេលីផាសឲ្យអេសាវ ហើយបាសម៉ាតបង្កើតរេហួល 5រីឯអ័ហូលីបាម៉ាបង្កើតយេអ៊ូស យ៉ាឡាម និងកូរ៉ា។ អ្នកទាំងនេះហើយ ជាកូនប្រុសរបស់អេសាវដែលកើតមកដល់គាត់នៅដែនដីកាណាន។
6ក្រោយមក អេសាវនាំប្រពន្ធរបស់គាត់ កូនប្រុសកូនស្រី និងអស់ទាំងអ្នកផ្ទះរបស់គាត់ ព្រមទាំងហ្វូងសត្វស្រុក សត្វចិញ្ចឹមគ្រប់ប្រភេទ និងគ្រប់ទាំងទ្រព្យសម្បត្តិរបស់គាត់ដែលគាត់រកបាននៅដែនដីកាណាន ហើយចេញទៅស្រុកមួយ ឃ្លាតពីយ៉ាកុបប្អូនប្រុសរបស់គាត់។ 7ដ្បិតទ្រព្យសម្បត្តិរបស់ពួកគេទាំងពីរមានច្រើនពេក មិនអាចរស់នៅជាមួយគ្នាបាន ហើយទឹកដីដែលពួកគេស្នាក់នៅបណ្ដោះអាសន្ននោះ មិនអាចទ្រទ្រង់ពួកគេបានទេ ព្រោះតែហ្វូងសត្វរបស់ពួកគេ។ 8ដូច្នេះ អេសាវក៏តាំងលំនៅតាមតំបន់ភ្នំសៀរ (អេសាវគឺអេដំ)។
9នេះជាវង្សត្រកូលរបស់អេសាវដូនតារបស់ជនជាតិអេដំនៅតំបន់ភ្នំសៀរ។
10នេះជាឈ្មោះរបស់កូនចៅអេសាវ:
អេលីផាសជាកូនប្រុសរបស់អ័ដាប្រពន្ធអេសាវ
រេហួលជាកូនប្រុសរបស់បាសម៉ាតប្រពន្ធអេសាវ។
11ពួកកូនប្រុសរបស់អេលីផាស មានថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។
12ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនប្រុសរបស់អេសាវ;
នាងបង្កើតអាម៉ាលេកឲ្យអេលីផាស។
អ្នកទាំងនេះហើយ ជាកូនចៅរបស់អ័ដាប្រពន្ធអេសាវ។
13ទាំងនេះជាពួកកូនប្រុសរបស់រេហួល: ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។
អ្នកទាំងនេះហើយ ជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។
14ទាំងនេះជាពួកកូនប្រុសរបស់អ័ហូលីបាម៉ាប្រពន្ធអេសាវ (នាងជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀន)
នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរ៉ាឲ្យអេសាវ។
15ទាំងនេះជាពួកមេដឹកនាំក្នុងកូនចៅរបស់អេសាវ
គឺក្នុងកូនចៅរបស់អេលីផាសកូនច្បងរបស់អេសាវ
មានមេដឹកនាំថេម៉ាន មេដឹកនាំអូម៉ារ មេដឹកនាំសេផូរ មេដឹកនាំកេណាស
16មេដឹកនាំកូរ៉ា មេដឹកនាំកាថាម និងមេដឹកនាំអាម៉ាលេក។
អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អេលីផាសនៅដែនដីអេដំ
ពួកគេជាកូនចៅរបស់អ័ដា។
17ទាំងនេះជាកូនចៅរបស់រេហួលដែលជាកូនរបស់អេសាវ
គឺមេដឹកនាំណាហាត់ មេដឹកនាំសេរ៉ាស មេដឹកនាំសាំម៉ា និងមេដឹកនាំមីសសា។
អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់រេហួលនៅដែនដីអេដំ
ពួកគេជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។
18ទាំងនេះជាកូនចៅរបស់អ័ហូលីបាម៉ាប្រពន្ធអេសាវ
គឺមេដឹកនាំយេអ៊ូស មេដឹកនាំយ៉ាឡាម និងមេដឹកនាំកូរ៉ា។
អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អ័ហូលីបាម៉ាកូនស្រីរបស់អ័ណា ដែលជាប្រពន្ធរបស់អេសាវ។
19អ្នកទាំងនេះហើយ ជាកូនចៅរបស់អេសាវ (អេសាវគឺអេដំ) និងជាមេដឹកនាំរបស់ពួកគេ។
វង្សត្រកូលរបស់សៀរ
20ទាំងនេះជាកូនចៅរបស់សៀរជនជាតិហូរី ដែលរស់នៅស្រុកនោះ
គឺឡូថាន សូបាល ស៊ីបៀន អ័ណា
21ឌីសុន អេស៊ើរ និងឌីសាន។
អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិហូរី ជាកូនចៅរបស់សៀរ នៅដែនដីអេដំ។
22ពួកកូនប្រុសរបស់ឡូថាន មានហូរី និងហេម៉ាម
ហើយប្អូនស្រីរបស់ឡូថាន គឺធីមណា។
23ទាំងនេះជាពួកកូនប្រុសរបស់សូបាល គឺអាលវ៉ាន ម៉ាណាហាត់ អេបាល សេផូរ និងអូណាម។
24ទាំងនេះជាពួកកូនប្រុសរបស់ស៊ីបៀន គឺអ័យ៉ា និងអ័ណា។
អ័ណានេះហើយ ដែលរកឃើញប្រភពទឹកក្ដៅនៅទីរហោស្ថាន ពេលគាត់ឃ្វាលលាឲ្យស៊ីបៀនឪពុករបស់គាត់។
25ទាំងនេះជាកូនៗរបស់អ័ណា គឺឌីសុន និងអ័ហូលីបាម៉ាជាកូនស្រីរបស់អ័ណា។
26ទាំងនេះជាពួកកូនប្រុសរបស់ឌីសុន គឺហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។
27ទាំងនេះជាពួកកូនប្រុសរបស់អេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន។
28ទាំងនេះជាពួកកូនប្រុសរបស់ឌីសាន គឺអ៊ូស និងអ័រ៉ាន។
29ទាំងនេះជាពួកមេដឹកនាំរបស់ជនជាតិហូរី
គឺមេដឹកនាំឡូថាន មេដឹកនាំសូបាល មេដឹកនាំស៊ីបៀន មេដឹកនាំអ័ណា
30មេដឹកនាំឌីសុន មេដឹកនាំអេស៊ើរ និងមេដឹកនាំឌីសាន។
អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិហូរី តាមលំដាប់មេដឹកនាំរបស់ពួកគេនៅស្រុកសៀរ។
បណ្ដាស្ដេចនៃអេដំ
31បណ្ដាស្ដេចដែលគ្រងរាជ្យនៅដែនដីអេដំ
មុនពេលមានស្ដេចគ្រងរាជ្យលើកូនចៅអ៊ីស្រាអែល គឺដូចតទៅ:
32បេឡាបុត្ររបស់បេអ៊រគ្រងរាជ្យនៅអេដំ
ហើយឈ្មោះទីក្រុងរបស់ទ្រង់ គឺឌីនហាបា។
33បេឡាក៏សោយទិវង្គត នោះយ៉ូបាប់បុត្ររបស់សេរ៉ាសពីបុសរ៉ាបានឡើងសោយរាជ្យជំនួសទ្រង់។
34យ៉ូបាប់ក៏សោយទិវង្គត នោះហ៊ូសាមពីស្រុកថេម៉ានបានឡើងសោយរាជ្យជំនួសទ្រង់។
35ហ៊ូសាមក៏សោយទិវង្គត នោះហាដាឌបុត្ររបស់បេដាឌដែលវាយជនជាតិម៉ាឌាននៅវាលម៉ូអាប់ បានឡើងសោយរាជ្យជំនួសទ្រង់
ហើយឈ្មោះទីក្រុងរបស់ទ្រង់ គឺអាវីត។
36ហាដាឌក៏សោយទិវង្គត នោះសាំឡាពីម៉ាសរេកាបានឡើងសោយរាជ្យជំនួសទ្រង់។
37សាំឡាក៏សោយទិវង្គត នោះសូលពីរេហូបូតដែលនៅទន្លេធំ#36:37 ទន្លេធំ―សំដៅទៅលើ “ទន្លេអ៊ើប្រាត”។ បានឡើងសោយរាជ្យជំនួសទ្រង់។
38សូលក៏សោយទិវង្គត នោះបាល-ហាណាន់បុត្ររបស់អ័កបោរ បានឡើងសោយរាជ្យជំនួសទ្រង់។
39បាល-ហាណាន់បុត្ររបស់អ័កបោរក៏សោយទិវង្គត នោះហាដារបានឡើងសោយរាជ្យជំនួសទ្រង់។
ឈ្មោះទីក្រុងរបស់ទ្រង់ គឺប៉ាវ
រីឯនាមរបស់មហេសីទ្រង់ គឺមហេថាបែល
ជាបុត្រីរបស់ម៉ាតរេឌដែលជាបុត្រីរបស់មេសាហាប់។
ពួកមេដឹកនាំនៃអេដំ
40ទាំងនេះជាឈ្មោះរបស់ពួកមេដឹកនាំពីអេសាវ
តាមអម្បូររបស់ពួកគេ តាមតំបន់របស់ពួកគេ តាមឈ្មោះរបស់ពួកគេ
គឺមេដឹកនាំធីមណា មេដឹកនាំអាលវ៉ា មេដឹកនាំយេថេត
41មេដឹកនាំអ័ហូលីបាម៉ា មេដឹកនាំអេឡា មេដឹកនាំពីណូន
42មេដឹកនាំកេណាស មេដឹកនាំថេម៉ាន មេដឹកនាំមីបសារ
43មេដឹកនាំម៉ាកឌាល និងមេដឹកនាំអ៊ីរ៉ាម។
អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិអេដំ តាមទីស្នាក់អាស្រ័យរបស់ពួកគេនៅក្នុងទឹកដីកម្មសិទ្ធិរបស់ពួកគេ។
អេសាវនេះហើយ ជាដូនតារបស់ជនជាតិអេដំ៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 36: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative