ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់ពីចិត្តទៅ! ព្រះយេហូវ៉ាបានលើកលែងទោសឲ្យអ្នក ព្រះអង្គបានបង្វែរខ្មាំងសត្រូវរបស់អ្នកចេញ។ ព្រះយេហូវ៉ាជាមហាក្សត្ររបស់អ៊ីស្រាអែល គង់នៅកណ្ដាលអ្នក អ្នកនឹងមិនខ្លាចសេចក្ដីអាក្រក់ទៀតឡើយ។ នៅថ្ងៃនោះ នឹងមានគេពោលមកកាន់ ក្រុងយេរូសាឡិមថា កុំខ្លាចអ្វីឡើយ ឱស៊ីយ៉ូនអើយ កុំឲ្យដៃអ្នកអន់ថយឲ្យសោះ។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។ យើងនឹងប្រមូលអស់អ្នកក្នុងចំណោម ឯងរាល់គ្នាដែលស្តាយស្រណោះថ្ងៃបុណ្យដ៏សំខាន់ ដើម្បីកុំឲ្យឯងរាល់គ្នារងដំណៀលទៀតឡើយ។
អាន សេផានា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 3:14-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ