សាការី 3

3
និមិត្ត‌ទី​បួន អំពី​លោកយេសួរ និង​សាតាំង
1បន្ទាប់​មក​ទៀត ទេវតាបាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​យេសួរ ជា​សម្ដេច​សង្ឃ ឈរ​នៅ​ចំពោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា មាន​អារក្ស​សាតាំង ឈរ​នៅ​ខាង​ស្តាំ​លោក ដើម្បី​តវ៉ា​នឹង​លោក។ 2ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​សាតាំង ថា៖ «ម្នាល​សាតាំង ព្រះ‌យេហូវ៉ា​បន្ទោស​អ្នក ព្រះ‌យេហូវ៉ា​ដែល​បាន​រើស​ក្រុង​យេរូ‌សាឡិម ស្ដី​បន្ទោស​ដល់​អ្នក តើ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?» 3រីឯ​យេសួរ​កំពុង​ឈរ​នៅ​ចំពោះ​ទេវតា​ទាំង​ស្លៀក‌ពាក់​កខ្វក់ 4ទេវតា​ក៏​ពោលទៅ​ពួក​អ្នក​ដែល​ឈរ​នៅ​ចំពោះ​មុខ​ថា៖ «ចូរ​ដោះ​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​លោក» រួចទេវតាពោល​ទៅ​លោក​ថា៖ «មើល៍! ខ្ញុំ​បានដក​អំពើ​ទុច្ចរិត​ចេញ​ពីអ្នក​ហើយ ខ្ញុំ​នឹង​‌បំពាក់សម្លៀក​បំពាក់​ដ៏​រុងរឿង​វិញ»។ 5ពេល​នោះ ខ្ញុំ​ក៏​ពោល​ថា៖ «សូម​ឲ្យ​គេ​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក​ផង»។ ដូច្នេះ គេ​ក៏​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក និង​សម្លៀក​បំពាក់ មាន​ទាំង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ទី​នោះ​ដែរ។
6ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​បន្ទាល់​យ៉ាង​មុត‌មាំ​នឹង​យេសួរ​ថា 7ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ «បើ​អ្នក​ដើរ​តាម​ផ្លូវ​របស់​យើង ហើយ​រក្សា​បញ្ញើរ​របស់​យើង នោះ​អ្នក​នឹង​ជា​អ្នក​គ្រប់‌គ្រង​លើ​វិហារ​របស់​យើង ព្រម​ទាំង​រក្សា​ទី‌លាន​របស់យើង យើង​នឹង​ឲ្យ​អ្នក​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ​ដែរ។ 8ឱ​យេសួរ​ជា​សម្ដេច​សង្ឃ​អើយ ចូរ​ស្តាប់​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​អង្គុយ​ជា‌មួយ​អ្នក​ផង ព្រោះ​គេ​ជា​ពួក​អស្ចារ្យ ដ្បិត​យើង​នឹង​ឲ្យ​អ្នក​បម្រើ​របស់​យើង "លំពង់" ចេញ​មក។ 9មើល៍! ថ្ម​ដែល​យើង​បាន​ដាក់​នៅ​មុខ​យេសួរ ថ្ម​តែ​មួយ​នោះ​មាន​ភ្នែក​ប្រាំពីរ យើង​នឹង​ចារឹក​លើ​ថ្ម​នោះ ហើយ​យើង​នឹង​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​ស្រុក​ក្នុង​មួយ​ថ្ងៃ។ 10នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​របស់​អ្នក​មក នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ និង​ក្រោម​ដើម​ល្វា​រៀង​ខ្លួន»។

ទើបបានជ្រើសរើសហើយ៖

សាការី 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល