សាការី 10

10
ការ​ស្រោច​ស្រង់​យូដា និង​អ៊ីស្រា‌អែល​ឡើង​វិញ
1ចូរទូល​សូម​ទឹក​ភ្លៀង​ពី​ព្រះ‌យេហូវ៉ា​នៅចុង​រដូវ
គឺ​សូម​ពី​ព្រះ‌យេហូវ៉ា
ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ
ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន
ឲ្យ​មាន​ភ្លៀងបរិបូរ​ដល់​អ្នក
ឲ្យ​គ្រប់​គ្នា​មាន​ស្មៅ​នៅ​ចម្ការ​របស់​ខ្លួន។
2ដ្បិត​ថេរ៉ាភីម ទាំង​ប៉ុន្មាន
បាន​ពោលជា​សេចក្ដី​ឥត​ប្រយោជន៍
ហើយ​ពួក​គ្រូ​ថ្លែងទំនាយ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ
ឯ​សប្តិ​ក៏​សម្ដែង​ជា​សេចក្ដី​កំភូត
ក៏​កម្សាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ
ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ
របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម
គេ​រង​ទុក្ខ​ដោយ​ព្រោះ​គ្មាន​គង្វាល។
3«សេចក្ដី​កំហឹង​របស់​យើង​បាន​ឆួល​ឡើង
ទាស់​នឹង​ពួក​គង្វាល
ហើយយើង​នឹង​វាយ​ផ្ចាល​ពួក​អ្នក​ដឹក​នាំ »។
ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
បាន​ប្រោស​ហ្វូង​ចៀម​របស់​ព្រះ‌អង្គ
គឺ​ជា​ពួក​វង្ស​យូដា
ហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា
សេះ​យ៉ាង​ល្អ​របស់​ព្រះ‌អង្គ​ក្នុង​ការ​សង្គ្រាម។
4ថ្ម​ជ្រុង​នឹង​ចេញ​ពីព្រះ‌អង្គ​មក
ហើយ​ទាំង​ដែក​គោល ទាំង​ធ្នូ​សម្រាប់​ច្បាំង
និង​គ្រប់​ទាំង​អ្នក​គ្រប់‌គ្រង​ជា‌មួយ​គ្នា​ផង។
5គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ
ដែល​កំពុង​ជាន់​ឈ្លី​ភក់​នៅ​ត្រង់​ផ្លូវ​ក្នុង​ចម្បាំង
គេ​នឹង​តស៊ូ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​គេ
ហើយ​ពួក​ពល​សេះ​នឹង​ស្រឡាំង‌កាំង។
6«យើង​នឹង​ចម្រើន​កម្លាំង​ពួក​វង្ស​យូដា
យើង​នឹង​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នាំ​គេ​មក​វិញ
ដ្បិត​យើង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ
នោះ​គេ​នឹង​មាន​សណ្ឋាន​ដូច​ជា
យើង​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ
ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​របស់​គេ
ហើយ​យើង​នឹង​ស្តាប់​គេ។
7ពួក​អេប្រាអិម​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ
ចិត្ត​គេ​នឹង​បាន​រីក‌រាយ​ដូច​ជា​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ
ទាំង​ពួក​កូន​របស់​គេ​នឹង​ឃើញ
ហើយ​នឹង​មាន​អំណរ​ដែរ
ចិត្ត​គេ​បាន​អរ‌សាទរ​ក្នុង​ព្រះ‌យេហូវ៉ា។
8យើង​នឹង​ហួច​ហៅ​គេ ហើយ​ប្រមូល​គេ​មក
ពី​ព្រោះ​យើង​បាន​លោះ​គេ​ហើយ
គេ​នឹង​ចម្រើន​ច្រើន​ឡើង​ដូចកាល​ពី​មុន។
9យើង​នឹង​សាប‌ព្រោះ​គេទៅក្នុង​ចំណោម​សាសន៍នានា
ហើយ​គេ​នឹង​នឹក​ចាំ​ពី​យើង​នៅ​ក្នុង​ស្រុក​ឆ្ងាយ
គេ​នឹង​នៅ​ជា‌មួយ​ពួក​កូន​ចៅ
ហើយ​នឹង​ត្រឡប់​មក​វិញ។
10យើង​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ម្តង​ទៀត
ហើយ​កៀរ​ប្រមូល​គេ​ចេញ​ពី​ស្រុក​អាស‌ស៊ើរ
យើង​នឹង​នាំ​គេ​មក​ស្រុក​កាឡាត
និង​ស្រុក​ល្បាណូន ទាល់​តែ​គ្មានកន្លែង​សល់​ទៀត។
11ព្រះ‌អង្គ​នឹង​ធ្វើ​ទុក្ខ​ដល់​សមុទ្រ
ហើយ​នឹង​វាយ​រលក​ទាំង​ប៉ុន្មាន
អស់​ទាំង​ទី​ជម្រៅ​របស់​ទន្លេ​ធំ នឹង​រីង​ស្ងួត
សេចក្ដី​អំនួត​របស់​សាសន៍​អាស‌ស៊ើរ​នឹង​ត្រូវ​ទម្លាក់​ចុះ
ហើយ​ដំបង​រាជ្យ​របស់​សាសន៍​អេស៊ីព្ទ​នឹង​បាត់​ទៅ។
12យើង​នឹង​ចម្រើន​កម្លាំង​គេ​ក្នុង​ព្រះ‌យេហូវ៉ា
ហើយ​គេ​នឹង​ដើរ​ចុះ​ឡើង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

សាការី 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល