ឱប្អូន ជាប្រពន្ធអើយ យើងបានចូលមកក្នុងសួនច្បារយើងហើយ យើងបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់យើង យើងបានបរិភោគសំណុំ និងទឹកឃ្មុំរបស់យើង យើងបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយ ឱសម្លាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសម្លាញ់រាល់គ្នាអើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។ ៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសម្លាញ់ ឱព្រាបរបស់យើង ជាអ្នកបរិសុទ្ធរបស់យើងអើយ ចូរបើកទ្វារឲ្យយើងផង ដ្បិតក្បាលយើងទទឹកជោកដោយសន្សើម សរសៃសក់យើងផង ដោយទឹកដែលធ្លាក់នៅពេលយប់។ យើងបានដោះអាវយើងចេញហើយ ធ្វើដូចម្តេចឲ្យយើងពាក់វិញបាន? យើងបានលាងជើងហើយ ធ្វើដូចម្តេចឲ្យយើងប្រឡាក់ទៀតបាន? ស្ងួនសម្លាញ់ខ្ញុំក៏បញ្ចូល ព្រះហស្តតាមប្រហោងទ្វារ ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់ ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសម្លាញ់ខ្ញុំ គ្រឿងក្រអូបបានស្រក់ពីម្រាមដៃខ្ញុំ ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ ទៅលើគន្លឹះទ្វារ។
អាន បទចម្រៀងសាឡូម៉ូន 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀងសាឡូម៉ូន 5:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ