ដូច្នេះ អ្នកនឹងសួរខ្ញុំថា៖ «ចុះហេតុអ្វីបានជាព្រះអង្គនៅតែប្រកាន់ទោសទៀត? ដ្បិតតើអ្នកណាអាចតតាំងនឹងព្រះហឫទ័យរបស់ព្រះអង្គបាន?» ប៉ុន្តែ ឱមនុស្សអើយ! តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ? តើរបស់ដែលជាងស្មូនបានសូន និយាយទៅជាងស្មូនថា៖ «ហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំមានរូបរាងដូច្នេះ» ដែរឬ? តើជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីយកដុំដីដដែលទៅសូន មួយធ្វើជាវត្ថុថ្លៃថ្នូរ ហើយមួយទៀតជាវត្ថុធម្មតាទេឬ? ចុះបើព្រះចង់បង្ហាញសេចក្តីក្រោធ ហើយសម្ដែងព្រះចេស្តារបស់ព្រះអង្គ ចំពោះវត្ថុដែលគួរទទួលសេចក្ដីក្រោធ ដែលរៀបចំឡើងសម្រាប់បំផ្លាញ តែទ្រង់បានអត់ធ្មត់ជាខ្លាំង ហើយចុះបើព្រះអង្គចង់សម្ដែងសិរីល្អដ៏បរិបូររបស់ព្រះអង្គចំពោះវត្ថុដែលគួរទទួលសេចក្តីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុនសម្រាប់សិរីល្អ គឺយើងរាល់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីសាសន៍យូដាប៉ុណ្ណោះ គឺពីសាសន៍ដទៃថែមទៀតផង នោះតើដូចម្តេចទៅវិញ? ដូចព្រះអង្គមានព្រះបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅអស់អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង ថាជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងហៅសាសន៍ដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងា ឯត្រង់កន្លែងណាដែលបានពោលទៅគេថា "អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ" កន្លែងនោះនឹងត្រូវបានគេហៅថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ »។ ឯហោរាអេសាយស្រែកប្រកាសពីសាសន៍អ៊ីស្រាអែលថា៖ «ទោះជាកូនចៅអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ ក៏មានតែអ្នកនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គយ៉ាងឆាប់នៅលើផែនដី ឥតបង្អង់ឡើយ »។ ដូចលោកអេសាយបានថ្លែងទុកជាមុនថា៖ «ប្រសិនបើព្រះអម្ចាស់នៃពួកពលបរិវារ មិនបានបន្សល់ពូជទុកឲ្យយើងទេ នោះយើងនឹងវិនាសដូចជាក្រុងសូដុម ហើយដូចជាក្រុងកូម៉ូរ៉ាមិនខាន» ។
អាន រ៉ូម 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 9:19-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ