រ៉ូម 8:35-39

រ៉ូម 8:35-39 គកស១៦

តើ​អ្នក​ណា​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បាន? តើ​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា ការ​បៀត​បៀន ការ​អត់​ឃ្លាន ភាព​អាក្រាត សេចក្តី​អន្តរាយ ឬ​មួយ​ដាវ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ​យក​ទៅ​សម្លាប់ »។ ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។ ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

អាន រ៉ូម 8

Verse Image for រ៉ូម 8:35-39

រ៉ូម 8:35-39 - តើ​អ្នក​ណា​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បាន? តើ​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា ការ​បៀត​បៀន ការ​អត់​ឃ្លាន ភាព​អាក្រាត សេចក្តី​អន្តរាយ ឬ​មួយ​ដាវ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ​យក​ទៅ​សម្លាប់ »។ ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។ ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 8:35-39