រ៉ូម 8:18-30

រ៉ូម 8:18-30 គកស១៦

ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។ យើង​ដឹង​ថា អ្វីៗ​សព្វ​សារ​ពើ​ទាំង​អស់​ដែល​ព្រះ​បង្កើត​មក កំពុង​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់​ដូច​ស្ដ្រី​ហៀប​សម្រាល​កូន រហូត​មក​ទល់​ពេល​នេះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។ ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សង្ឃឹម តែ​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ហៅ​ថា​សង្ឃឹម​ទេ ដ្បិត​អ្វី​ដែល​មើល​ឃើញ​ហើយ តើ​សង្ឃឹម​ធ្វើ​អ្វី​ទៀត? តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។ ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។ ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។ ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។ ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។

អាន រ៉ូម 8

Verse Images for រ៉ូម 8:18-30

រ៉ូម 8:18-30 - ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។ យើង​ដឹង​ថា អ្វីៗ​សព្វ​សារ​ពើ​ទាំង​អស់​ដែល​ព្រះ​បង្កើត​មក កំពុង​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់​ដូច​ស្ដ្រី​ហៀប​សម្រាល​កូន រហូត​មក​ទល់​ពេល​នេះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។ ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សង្ឃឹម តែ​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ហៅ​ថា​សង្ឃឹម​ទេ ដ្បិត​អ្វី​ដែល​មើល​ឃើញ​ហើយ តើ​សង្ឃឹម​ធ្វើ​អ្វី​ទៀត? តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។ ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។ ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។ ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។ ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។រ៉ូម 8:18-30 - ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។ យើង​ដឹង​ថា អ្វីៗ​សព្វ​សារ​ពើ​ទាំង​អស់​ដែល​ព្រះ​បង្កើត​មក កំពុង​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់​ដូច​ស្ដ្រី​ហៀប​សម្រាល​កូន រហូត​មក​ទល់​ពេល​នេះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។ ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សង្ឃឹម តែ​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ហៅ​ថា​សង្ឃឹម​ទេ ដ្បិត​អ្វី​ដែល​មើល​ឃើញ​ហើយ តើ​សង្ឃឹម​ធ្វើ​អ្វី​ទៀត? តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។ ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។ ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។ ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។ ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 8:18-30