រ៉ូម 2:1-4

រ៉ូម 2:1-4 គកស១៦

ដូច្នេះ ឱ​មនុស្ស​អើយ ទោះ​បី​អ្នក​ជា​អ្នក​ណា​ក៏​ដោយ ពេល​អ្នក​ថ្កោល​ទោស​គេ អ្នក​មិន​អាច​ដោះ​សា​បាន​ឡើយ ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ នោះ​អ្នក​កាត់​ទោស​ខ្លួន​ឯង ព្រោះ​ខ្លួន​អ្នក​ផ្ទាល់​ដែល​ថ្កោល​ទោស​គេ ក៏​ប្រព្រឹត្ត​ដូច​គេ​ដែរ។ យើង​ដឹង​ថា ព្រះ​ជំនុំ‌ជម្រះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ គឺ​ស្រប​តាម​សេចក្ដី​ពិត។ ឱ​មនុស្ស​អើយ តើ​អ្នក​នឹក​ស្មាន​ថា ពេល​អ្នក​ថ្កោល​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​អ្នក​នឹង​បាន​រួច​ខ្លួន​ពី​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ​ឬ? ឬ​តើ​អ្នក​មើល​ងាយ​សេចក្តី​សប្បុរស សេចក្តី​ទ្រាំទ្រ និង​សេចក្តី​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ឬ? តើ​អ្នក​មិន​ដឹង​ថា សេចក្តី​សប្បុរស​របស់​ព្រះ នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?

អាន រ៉ូម 2