រ៉ូម 13:3-8

រ៉ូម 13:3-8 គកស១៦

ដ្បិត​អ្នក​ប្រព្រឹត្ត​ល្អ មិន​ត្រូវ​ខ្លាច​អ្នក​គ្រប់​គ្រង​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អាក្រក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ខ្លាច។ តើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​មែន​ឬ? ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​សរសើរ​ដល់​អ្នក​មិន​ខាន ដ្បិត​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រពឹ្រត្ត​ល្អ។ ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ឡើយ! ព្រោះ​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ ដើម្បី​សម្ដែង​សេចក្តី‌ក្រោធ​របស់​ព្រះ‌អង្គ មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់។ ដូច្នេះ ត្រូវ​ចុះ​ចូល មិន​មែន​ដើម្បី​ឲ្យ​រួច​ផុត​ពី​សេចក្តី‌ក្រោធ​របស់​ព្រះ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​មនសិការ​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ព្រោះ​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ សម្រាប់​តែ​នឹង​បំពេញ​កិច្ច‌ការ​ដូច្នេះ​ឯង។ ដូច្នេះ ចូរ​បង់​ជូន​អស់​លោក​ទាំង​នោះ តាម​អ្វី​ដែល​អ្នក​ត្រូវ​បង់​ចុះ គឺ​បង់​ពន្ធ​ជូន​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ បង់​អាករ​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ ត្រូវ​កោត​ខ្លាច​ចំពោះ​លោក​ណា​ដែល​អ្នក​ត្រូវ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​គោរព។ មិន​ត្រូវ​ជំពាក់​អ្វី​ដល់​អ្នក​ណា ក្រៅ​ពី​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដទៃ នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។

អាន រ៉ូម 13