«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេថា៖ ព្រះដ៏ជាអាម៉ែន ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមកំណើតនៃអ្វីៗដែលព្រះបានបង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់កិច្ចការដែលអ្នកធ្វើហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ។ យើងចង់ឲ្យអ្នក បើត្រជាក់ឲ្យពិតជាត្រជាក់ ឬបើក្តៅឲ្យពិតជាក្តៅ។ ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ នោះយើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើងមិនខាន។ ដ្បិតអ្នកអួតថា "ខ្ញុំជាអ្នកមាន ខ្ញុំមានស្តុកស្តម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ" តែអ្នកមិនដឹងថា អ្នកវេទនា គួរឲ្យអាណិត ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតនោះឡើយ។ ដូច្នេះ យើងទូន្មានឲ្យអ្នកទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកបានធ្វើជាអ្នកមាន ហើយទិញសម្លៀកបំពាក់សទៅស្លៀកពាក់ កុំឲ្យគេឃើញកេរខ្មាសដែលអ្នកនៅអាក្រាត ព្រមទាំងថ្នាំលាបភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញច្បាស់។ យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។ មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយយើង ដូចជាយើងបានឈ្នះ ហើយបានអង្គុយជាមួយព្រះវរបិតាយើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។
អាន វិវរណៈ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 3:14-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ