វិវរណៈ 14:1-5

វិវរណៈ 14:1-5 គកស១៦

បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះ‌អង្គ ដែល​អ្នក​ទាំង​នោះ​មាន​ព្រះ‌នាម​ព្រះ‌អង្គ និង​ព្រះ‌នាម​ព្រះ‌វរ‌បិតា​របស់​ព្រះ‌អង្គ​កត់​នៅ​លើ​ថ្ងាស។ ខ្ញុំ​ឮ​សំឡេង​មួយ​មក​ពី​លើ​មេឃ ដូច​ជា​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​ផ្គរ​លាន់​យ៉ាង​ខ្លាំង សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​តន្ត្រី​ដែល​កំពុង​តែ​ចាប់​ស៊ុង គេ​ច្រៀង​បទ​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ចាស់​ទុំ។ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ទ្រង់​បាន​លោះ​ពី​ផែនដី​មក​ប៉ុណ្ណោះ។ អ្នក​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​នឹង​ស្ត្រី​ឡើយ ដ្បិត​គេ​ជា​ព្រហ្មចារី។ អ្នក​ទាំង​នេះ​ហើយ ដែល​ដើរ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះ និង​កូន​ចៀម ហើយ​មិន​ឃើញ​មាន​ពាក្យ​ភូត‌ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅ‌ហ្មង។

អាន វិវរណៈ 14