ទំនុកតម្កើង 8:1-9

ទំនុកតម្កើង 8:1-9 គកស១៦

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើងខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើង​រុងរឿង ពាស​ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះ‌អង្គ​បាន​តម្កល់​សិរី‌ល្អរបស់​ព្រះ‌អង្គ នៅ​លើ​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពាក្យ​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះបច្ចា​មិត្ត​របស់​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​នៅ​ស្ងៀម។ ពេល​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ព្រះ‌អង្គ​បាន​ប្រតិស្ឋាន នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ហើយ​កូន​មនុស្ស ដែល​ព្រះ‌អង្គ យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ? ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ ទាប​ជាងព្រះ តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ និង​កិត្តិ​យស​ដល់​គេ ទុក​ជា​មកុដ។ ព្រះ‌អង្គ​បាន​តាំង​គេឲ្យ​គ្រប់​គ្រង លើ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បានដាក់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ គឺ​អស់​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​ក្នុង​សមុទ្រ គឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​បាត​សមុទ្រ។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើងរុង​រឿង ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!