ពេលខ្ញុំនឹកដល់ព្រះ ខ្ញុំស្រែកថ្ងូរ ពេលខ្ញុំសញ្ជឹងគិត វិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់ ៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ មិនឲ្យដេកលក់ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។ ទូលបង្គំពិចារណាពីសម័យចាស់បុរាណ ក៏នឹកចាំពីឆ្នាំទាំងឡាយដ៏យូរលង់កន្លងមក។ ទូលបង្គំនឹកឃើញទំនុក ដែលធ្លាប់ច្រៀងនៅពេលយប់ ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ ក៏ស្វះស្វែងរកចម្លើយ។ តើព្រះអម្ចាស់បោះបង់ចោលរហូត ហើយមិនគាប់ព្រះហឫទ័យទៀតទេឬ? តើព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ លែងមានរហូតហើយឬ? តើសេចក្ដីសន្យារបស់ព្រះអង្គ ខកខានរហូតហើយឬ? តើព្រះភ្លេចសម្ដែងព្រះគុណហើយឬ? តើព្រះអង្គបង្ខាំងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គទុក ដោយសារទ្រង់ខ្ញាល់ឬ? –បង្អង់ ពេលនោះ ទូលបង្គំគិតថា «នេះជាទុក្ខព្រួយរបស់ទូលបង្គំទេ ដែលយល់ថា ព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រែប្រួល»។ ៙ ទូលបង្គំនឹងរំឭកពីកិច្ចការ របស់ព្រះយេហូវ៉ា អើ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ទូលបង្គំនឹងសញ្ជឹងគិតពីអស់ទាំងកិច្ចការ របស់ព្រះអង្គ ហើយពិចារណាពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។
អាន ទំនុកតម្កើង 77
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 77:3-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ