ទំនុកតម្កើង 77:11-15

ទំនុកតម្កើង 77:11-15 គកស១៦

៙ ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ របស់​ព្រះ‌យេហូវ៉ា អើ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។ ឱ​ព្រះ​អើយ ផ្លូវ​របស់​ព្រះ‌អង្គ ជា​ផ្លូវ​បរិសុទ្ធ តើ​មាន​ព្រះ​ឯ​ណា​ដែលធំ​ឧត្តុង្គ​ឧត្តម ដូច​ព្រះ​នៃ​យើង? ព្រះ‌អង្គ​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ជាតិ​សាសន៍នានា។ ព្រះ‌អង្គ​បានលោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ គឺ​កូន​ចៅ​លោក​យ៉ាកុប និង​លោក​យ៉ូសែប។ –បង្អង់