ឱព្រះអើយ សូមប្រញាប់មករំដោះទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់មកជួយទូលបង្គំផង! សូមឲ្យអស់អ្នកដែលប៉ុនប៉ងជីវិតទូលបង្គំ ត្រូវអាម៉ាស់ ហើយអាប់ឱន សូមឲ្យអស់អ្នកដែលប្រាថ្នា ធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយបាក់មុខទៅ! សូមឲ្យអស់អ្នកដែលចំអកថា៖ «ហាសហា ហាសហា!» ត្រូវដកខ្លួនថយ ព្រោះតែសេចក្ដីអាម៉ាស់របស់គេ។ សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ មានចិត្តត្រេកអរ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ ពោលជានិច្ចថា «ព្រះធំអស្ចារ្យ!» ចំណែកទូលបង្គំ ជាមនុស្សកម្សត់ទុគ៌ត ឱព្រះអើយ សូមប្រញាប់មករកទូលបង្គំផង! ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ!។
អាន ទំនុកតម្កើង 70
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 70:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ