ទំនុកតម្កើង 70

70
ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះឲ្យ​រួច​ពីខ្មាំង​សត្រូវ
ទំនុក​ដែល​ស្តេច​ដាវីឌបាន​លើក​ឲ្យ​មេ​ភ្លេង សម្រាប់ពិធី​រំឭក។
1ឱ​ព្រះ​អើយ សូម​ប្រញាប់​មក​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង!
2សូម​ឲ្យ​អស់​អ្នក​ដែលប៉ុន​ប៉ង​ជីវិត​ទូល‌បង្គំ
ត្រូវ​អាម៉ាស់ ហើយ​អាប់ឱន
សូម​ឲ្យអស់​អ្នក​ដែល​ប្រា​ថ្នា
ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់
ត្រូវ​ដក​ខ្លួន​ថយ ហើយ​បាក់​មុខ​ទៅ!
3សូម​ឲ្យ​អស់​អ្នក​ដែល​ចំអក​ថា៖
«ហាស​ហា ហាស​ហា!»
ត្រូវ​ដក​ខ្លួន​ថយ
ព្រោះ​តែ​សេចក្ដី​អាម៉ាស់​របស់​គេ។
4សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ
មាន​ចិត្ត​ត្រេក​អរ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់
ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
ពោល​ជា‌និច្ច​ថា
«ព្រះ​ធំ​អស្ចារ្យ!»
5ចំណែក​ទូល‌បង្គំ ជាមនុស្ស​កម្សត់​ទុគ៌ត
ឱ​ព្រះ​អើយ សូម​ប្រញាប់​មករក​ទូល‌បង្គំ​ផង!
ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំបង្អង់​ឡើយ!។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 70: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល