ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ ពេលទូលបង្គំអំពាវនាវ សូមមានព្រះបន្ទូលឆ្លើយមកទូលបង្គំផង! ពេលទូលបង្គំមានសេចក្ដីតានតឹង ព្រះអង្គប្រទានឲ្យទូលបង្គំបានស្បើយ។ សូមប្រណីសន្ដោសទូលបង្គំ ហើយសូមព្រះសណ្ដាប់សេចក្ដីអធិស្ឋាន របស់ទូលបង្គំផង។ ឱពួកមនុស្សជាតិអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាស្រឡាញ់ពាក្យឥតប្រយោជន៍ ហើយស្វែងរកសេចក្ដីភូតភរ ដល់កាលណាទៀត? -បង្អង់ ប៉ុន្តែ ត្រូវដឹងថា ព្រះយេហូវ៉ាបានញែកមនុស្ស ដែលកោតខ្លាចព្រះអង្គ ទុកសម្រាប់ព្រះអង្គ ព្រះយេហូវ៉ាព្រះសណ្ដាប់ ពេលខ្ញុំអំពាវនាវរកព្រះអង្គ។ ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបឡើយ ចូរសញ្ជឹងគិតក្នុងដំណេករបស់អ្នក ហើយនៅស្ងៀមចុះ។ -បង្អង់ ចូរថ្វាយយញ្ញបូជាដ៏សុចរិត ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ។ មានមនុស្សជាច្រើនពោលថា៖ «តើអ្នកណាបង្ហាញឲ្យយើងឃើញសេចក្ដីល្អ? ឱព្រះយេហូវ៉ាអើយ សូមឲ្យពន្លឺនៃព្រះភក្ត្រព្រះអង្គ ភ្លឺមកលើយើងខ្ញុំផង!» ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។ ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ដោយសុខសាន្ត ដ្បិតឱព្រះយេហូវ៉ាអើយ មានតែព្រះអង្គទេ ដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសាន្តត្រាណ។
អាន ទំនុកតម្កើង 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 4:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ