ទំនុកតម្កើង 4

4
ការ​ទូល​អង្វរ​ទាំង​ទុក​ចិត្ត​ឲ្យ​ព្រះ​រំដោះ​ពី​ខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
1ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ​អើយ
ពេល​ទូល‌បង្គំ​អំពាវ‌នាវ
សូម​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ទូល‌បង្គំ​ផង!
ពេល​ទូល‌បង្គំ​មាន​សេចក្ដី​តាន​តឹង
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ស្បើយ។
សូមប្រណី​សន្ដោស​ទូល‌បង្គំ
ហើយ​សូម​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន
របស់​ទូល‌បង្គំ​ផង។
2ឱ​ពួក​មនុស្ស​ជាតិ​អើយ
តើអ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ
ដល់​កាល​ណា​ទៀត?
តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពាក្យ​ឥត​ប្រយោជន៍
ហើយ​ស្វែង​រកសេចក្ដី​ភូត‌ភរ
ដល់​កាល​ណា​ទៀត? -បង្អង់
3ប៉ុន្តែ ត្រូវ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ញែក​មនុស្ស
ដែល​កោត​ខ្លាច​ព្រះ‌អង្គ ទុក​សម្រាប់​ព្រះ‌អង្គ
ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់
ពេល​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។
4ចូរ​ខឹង​ចុះ តែ​កុំប្រព្រឹត្ត​អំពើ​បាប​ឡើយ
ចូរ​សញ្ជឹង​គិត​ក្នុង​ដំណេក​របស់​អ្នក
ហើយ​នៅ​ស្ងៀម​ចុះ។ -បង្អង់
5ចូរ​ថ្វាយ​យញ្ញ​បូជា​ដ៏​សុចរិត
ហើយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ។
6មាន​មនុស្ស​ជា​ច្រើន​ពោល​ថា៖
«តើ​អ្នក​ណាបង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ?
ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ឲ្យ​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
ភ្លឺ​មក​លើ​យើង​ខ្ញុំ​ផង!»
7ព្រះ‌អង្គ​បាន​ដាក់​អំណរ​ក្នុង​ចិត្ត​ទូល‌បង្គំ
ច្រើន​ជាង​អំណរ​ដែល​គេ​មាន
នៅ​ពេល​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​គេ
សម្បូណ៌​ទៅ​ទៀត។
8ទូល‌បង្គំ​នឹង​សម្រាក​កាយ
ហើយ​ដេក​លក់​ដោយ​សុខ​សាន្ត
ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​ធ្វើ​ឲ្យ​ទូល‌បង្គំ​រស់​នៅ
ដោយ​សាន្ត‌ត្រាណ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល