ទំនុកតម្កើង 30:1-3

ទំនុកតម្កើង 30:1-3 គកស១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​បាន​ស្រែក​រក​ព្រះ‌អង្គ ហើយព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បានស្រង់​ព្រលឹង​ទូល‌បង្គំ ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រស់​ឡើង​វិញ ចេញ​ពី​ចំណោម​អស់​អ្នក ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​រណ្តៅ។