សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប ការពារព្រះករុណា! សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ មកជួយព្រះករុណា ហើយចម្រើនកម្លាំងព្រះករុណា ពីក្រុងស៊ីយ៉ូនមក! សូមព្រះអង្គនឹកចាំពីតង្វាយទាំងប៉ុន្មាន របស់ព្រះករុណា ហើយសព្វព្រះហឫទ័យនឹងយញ្ញបូជា របស់ព្រះករុណាផង! –បង្អង់ ៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច! សូមឲ្យយើងខ្ញុំបានស្រែកហ៊ោដោយអំណរ នឹងជ័យជម្នះរបស់ព្រះករុណា ហើយលើកទង់ជ័យឡើង ក្នុងព្រះនាមនៃព្រះរបស់យើង។ សូមព្រះយេហូវ៉ាសម្រេចតាម អស់ទាំងសំណូមរបស់ព្រះករុណាផង។
អាន ទំនុកតម្កើង 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 20:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ