ទំនុកតម្កើង 16
16
ចម្រៀងនៃការទុកចិត្ត និងសុវត្ថិភាពនៅក្នុងព្រះ
ពាក្យកាព្យរបស់ស្ដេចដាវីឌ។
1ឱព្រះអើយ សូមការពារទូលបង្គំផង
ដ្បិតទូលបង្គំយកព្រះអង្គជាទីជ្រកកោន។
2ខ្ញុំទូលព្រះយេហូវ៉ាថា៖
«ព្រះអង្គ ជាព្រះអម្ចាស់នៃទូលបង្គំ
ក្រៅពីព្រះអង្គ ទូលបង្គំរកសេចក្ដីល្អ
មិនបានឡើយ»។
3ចំណែកឯពួកបរិសុទ្ធនៅលើទឹកដីនេះ
គេជាមនុស្សដ៏ប្រសើរ
ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក។
4រីឯអស់អ្នកដែលបែរទៅតាមព្រះដទៃ
ទុក្ខលំបាករបស់គេកាន់តែកើនឡើង
ទូលបង្គំមិនព្រមច្រួចឈាម
ថ្វាយដល់ព្រះទាំងនោះឡើយ
ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ
ដោយបបូរមាត់ទូលបង្គំដែរ។
5ព្រះយេហូវ៉ាជាចំណែកមត៌ករបស់ទូលបង្គំ
ហើយជាពែងរបស់ទូលបង្គំ
អនាគតរបស់ទូលបង្គំ
ស្ថិតក្នុងព្រះហស្តព្រះអង្គ។
6ខ្សែរង្វាស់បានធ្លាក់
នៅកន្លែងគាប់ចិត្តដល់ទូលបង្គំ
អើ ទូលបង្គំបានទទួលមត៌កល្អណាស់។
7ទូលបង្គំសូមថ្វាយព្រះពរព្រះយេហូវ៉ា
ដែលទ្រង់ជួយគំនិតទូលបង្គំ
ចិត្តទូលបង្គំដាស់តឿនទូលបង្គំនៅពេលយប់។
8ទូលបង្គំបានតាំងព្រះយេហូវ៉ា
នៅមុខទូលបង្គំជានិច្ច
ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ
ទូលបង្គំនឹងមិនរង្គើឡើយ។
9ហេតុនេះហើយបានជាចិត្តទូលបង្គំអរសប្បាយ
ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង
រូបសាច់នៃទូលបង្គំក៏នឹងនៅ
ដោយសាន្តត្រាណដែរ។
10ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងទូលបង្គំ
នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ
ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ
ឃើញសេចក្ដីពុករលួយដែរ។
11ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត
នៅចំពោះព្រះអង្គមានអំណរពោរពេញ
នៅព្រះហស្តស្តាំរបស់ព្រះអង្គ
មានសេចក្ដីរីករាយ ជាដរាបតទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies