ទំនុកតម្កើង 136

136
កិច្ច​ការ​របស់​ព្រះ‌ក្នុង​ការ​បង្កើត​អ្វីៗ​សព្វ​សារពើ និង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ
1សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ដ្បិត​ព្រះ‌អង្គ​ល្អ
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
2សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ
ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
3សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់
ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
4៙ គឺ​ដល់​ព្រះ‌អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ​ធំៗ
តែ​មួយ​ព្រះ‌អង្គ​ឯង
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
5គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
ដោយ​ប្រាជ្ញា​ញាណ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
6គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក
ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
7គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​តួ​ពន្លឺ​ៗ​ធំ
ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
8គឺ​ព្រះ‌អាទិត្យ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
9ព្រះ‌ចន្ទ និងហ្វូង​ផ្កាយ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
10៙ គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ
អស់​ទាំង​កូន​ច្បង​របស់​ពួក​អេស៊ីព្ទ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
11ព្រះ‌អង្គ​បាន​នាំ​សាសន៍​អ៊ីស្រា‌អែល
ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
12ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ
និង​ព្រះ‌ពាហុ​លើក​សម្រេច
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
13គឺ​ដល់​ព្រះ‌អង្គ​ដែល​បានញែក
សមុទ្រ​ក្រហម​ចេញ​ជា​ពីរ
ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
14ព្រះ‌អង្គ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល
ដើរ​កាត់​កណ្ដាល​សមុទ្រ​នោះ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
15តែ​ព្រះ‌អង្គ​បាន​បោះ​ទម្លាក់​ផារ៉ោន
ព្រម​ទាំង​ពល‌ទ័ព​របស់​ស្ដេច
ទៅ​ក្នុង​សមុទ្រ​ក្រហម
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
16គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​នាំ​ប្រជា‌រាស្ត្រ
របស់​ព្រះ‌អង្គ​ដើរ​កាត់​ទី​រហោ‌ស្ថាន
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
17គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ​ស្ដេច​ធំៗ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
18ព្រះ‌អង្គ​បាន​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
19គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
20និង​អុក ជា​ស្តេច​ស្រុក​បាសាន
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
21ហើយ​ប្រគល់​ស្រុក​របស់​គេ ទុក​ជា​មត៌ក
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
22គឺ​ជា​មត៌ក​ដល់​អ៊ីស្រា‌អែល
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
23៙ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​នឹក​ចាំ​ពី​យើង
កាល​យើង​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
24ហើយ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
25ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ
ដល់​អស់​ទាំង​សាច់
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
26៙ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌
ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 136: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល