ទំនុកតម្កើង 131

131
ចម្រៀង​នៃការ​ទុក​ចិត្ត​ដ៏​ស្ងាត់​ស្ងៀម
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំគ្មាន​ចិត្ត​អំនួត​ឡើយ
ហើយ​ភ្នែក​ទូល‌បង្គំ​ក៏​មិន​មើល​ដោយ​ឆ្មើង​ឆ្មៃ​ដែរ
ទូល‌បង្គំ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ធំៗ
និង​អ្វី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ​ឡើយ។
2ប៉ុន្ដែ ទូល‌បង្គំ​បាន​រម្ងាប់​ចិត្ត
ហើយ​ធ្វើ​ឲ្យ​ព្រលឹង​ទូល‌បង្គំ​ស្ងប់
ដូច​កូន​ក្មេងដែលនៅជាប់​នឹង​ទ្រូង​ម្តាយ
គឺ​ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ
ដូច​កូន​ក្មេង​ដែល​បៅ​ឆ្អែត​ស្កប់​ស្កល់ ។
3៙ ឱ​អ៊ីស្រា‌អែល​អើយ
ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា
ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 131: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល