ទំនុកតម្កើង 130

130
រង់​ចាំ​ការ​ប្រោស​លោះរបស់​ព្រះ
ទំនុក​ច្រៀង​តាម​ថ្នាក់។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
ពី​ក្នុង​ទី​ដ៏​ជ្រៅ ទូល‌បង្គំស្រែក​រក​ព្រះ‌អង្គ
2ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ
របស់​ទូល‌បង្គំផង!
3ឱ​ព្រះ‌យេហូវ៉ា អើយ
ប្រសិន‌បើ​ព្រះ‌អង្គ​កត់​ចំណាំអំពើ​ទុច្ចរិត
ឱ​ព្រះ‌អម្ចាស់​អើយ
តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?
4ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់​ទោស
ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។
5ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ
ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
6ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់
ជា​ជាងពួក​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក
អើ ជា​ជាង​ពួក​យាម​រង់​ចាំ​ពេល​ព្រឹក​ទៅ​ទៀត។
7ឱ​អ៊ីស្រា‌អែល​អើយ
ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ចុះ!
ដ្បិត​មាន​សេចក្ដី​សប្បុរស​នៅ​នឹង​ព្រះ‌យេហូវ៉ា
ហើយ​មាន​សេចក្ដី​ប្រោស​លោះ
ជា​បរិបូរ​នៅ​នឹង​ព្រះ‌អង្គ។
8ព្រះ‌អង្គ​នឹង​លោះ​អ៊ីស្រា‌អែល
ឲ្យ​រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​របស់​គេ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 130: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ