ទំនុកតម្កើង 13:1-6

ទំនុកតម្កើង 13:1-6 គកស១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ព្រះ‌អង្គ​នឹង​ភ្លេច​ទូល‌បង្គំ​រហូត​ឬ? តើ​ដល់​កាល​ណា​ទៀត? តើ​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ពី​ទូល‌បង្គំ​ដល់​កាល​ណា? តើ​ទូល‌បង្គំ​ត្រូវ​ពិគ្រោះ​នៅ​ក្នុង​ចិត្ត​ដល់​កាល​ណា ហើយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក វាល់​ល្ងាច​ដូច្នេះ​ឬ? ខ្មាំង​សត្រូវ​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូល‌បង្គំ​ដល់​កាល​ណា​ទៀត? ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ពិចារណា​មើល ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផង! សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ក្រែង​ទូល‌បង្គំ​ដេក​លក់ ក្នុង​សេចក្ដី​ស្លាប់ ក្រែង​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំពោល​ថា «អញ​បាន​ឈ្នះ​វា​ហើយ» ហើយ​បច្ចា‌មិត្តរបស់​ទូល‌បង្គំនាំ​គ្នា​ត្រេក​អរ ព្រោះ​តែ​ទូល‌បង្គំបរាជ័យ។ ប៉ុន្តែ ទូល‌បង្គំ​បាន​ទុក​ចិត្ត​នឹង​ព្រះ‌ហឫ‌ទ័យ សប្បុរស​របស់​ព្រះ‌អង្គ ចិត្ត​ទូល‌បង្គំ​នឹង​ត្រេក​អរ ព្រោះតែការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​បាន ប្រោស​ប្រណី​ជា​បរិបូរ​ដល់​ទូល‌បង្គំ។