ទំនុកតម្កើង 12
12
ទូលសូមជំនួយក្នុងគ្រាអាក្រក់!
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែប្រាំបី។
1ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គជួយផង!
ដ្បិតមនុស្សដែលកោតខ្លាចព្រះ
គេកំពុងតែរួញថយទៅ
ហើយមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់
ពីចំណោមមនុស្សលោកដែរ។
2គ្រប់គ្នាពោលតែពាក្យភូតភរ
ដល់អ្នកជិតខាងរបស់ខ្លួន
គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ
និងដោយមានចិត្តពីរ។
3ព្រះយេហូវ៉ានឹងកាត់អស់ទាំងបបូរមាត់
បញ្ចើចបញ្ចើចេញ
ព្រមទាំងអណ្ដាតដែលអួតអាងយ៉ាងសម្បើម
4ជាអស់អ្នកដែលពោលថា
«ដោយសារអណ្ដាតរបស់យើង
យើងនឹងឈ្នះ បបូរមាត់របស់យើង
ស្រេចលើយើង
តើអ្នកណាជាចៅហ្វាយលើយើង?»
5ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«យើងនឹងក្រោកឡើងឥឡូវ
ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ
ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត
យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព
ដែលគេដង្ហក់រកនោះ»។
6ព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ជាព្រះបន្ទូលដ៏សុទ្ធស្អាត
ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី
ហើយបានសម្រង់អស់ប្រាំពីរដង។
7ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងថែគេ
ព្រះអង្គនឹងការពារយើង
ចាប់តាំងពីមនុស្សជំនាន់នេះតរៀងទៅ។
8កាលណាមនុស្សលើកតម្កើង
សេចក្ដីលាមកអាក្រក់ឡើង
មនុស្សអាក្រក់ដើរក្រវែលគ្រប់កន្លែង។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies