មានសត្វបួនយ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប គឺស្រមោច ជាពួកសត្វដែលមានកម្លាំងខ្សោយ តែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅ ទន្សាយថ្ម ជាពួកសត្វមិនសូវមានកម្លាំងទេ តែវាតាំងលំនៅវានៅក្នុងរូងថ្ម កណ្តូបមួយជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅទាំងហ្វូងៗ។ ជីងចក់ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង។ មានបីមុខ ដែលមានដំណើររុងរឿង ក៏មានបួនផង ដែលមានដំណើរយ៉ាងល្អ គឺសិង្ហជាសត្វខ្លាំងពូកែ លើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ។ សេះចម្បាំង ពពែឈ្មោល និងមហាក្សត្រជាអ្នកដែលគ្មានអ្នកណា ហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។ បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកខ្លួនឡើង ឬបើឯងគិតប្រព្រឹត្តអាក្រក់ ចូរយកដៃខ្ទប់មាត់ចុះ។ ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
អាន សុភាសិត 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 30:24-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ