ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែល។ ពេលអ្នកបានឃើញស្រុកនេះហើយ នោះអ្នកនឹងបានជួបជុំជាមួយដូនតារបស់អ្នក ដូចអើរ៉ុនជាបងរបស់អ្នកបានទៅជួបជុំដែរ ព្រោះអ្នកបានបះបោរប្រឆាំងនឹងពាក្យរបស់យើង នៅទីរហោស្ថានស៊ីន នៅពេលក្រុមជំនុំឈ្លោះជាមួយយើង ។ អ្នកមិនបានសម្ដែងឲ្យពួកគេឃើញពីភាពបរិសុទ្ធរបស់យើងនៅចំពោះមុខពួកគេ នៅកន្លែងទឹកឡើយ»។ (គឺជាទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន)។ លោកម៉ូសេទូលទៅព្រះយេហូវ៉ាថា៖ «សូមព្រះយេហូវ៉ា ជាព្រះនៃវិញ្ញាណរបស់មនុស្សទាំងអស់ តែងតាំងមនុស្សម្នាក់ឲ្យដឹកនាំលើក្រុមជំនុំនេះទៅ ជាអ្នកដែលនឹងចេញទៅនៅមុខពួកគេ ហើយចូលមកវិញនៅមុខពួកគេ ជាអ្នកដែលនាំពួកគេចេញទៅ ហើយនាំពួកគេចូលមកវិញ ដើម្បីកុំឲ្យក្រុមជំនុំរបស់ព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានគង្វាលនោះឡើយ»។
អាន ជនគណនា 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 27:12-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ